• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងអ៊ីតាលី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ តស៊ូប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី To Lam បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីតាលី។
រដ្ឋមន្ត្រី To Lam ជួបជាមួយរដ្ឋមន្ត្រីមហាផ្ទៃអ៊ីតាលី Matteo Piantedosi។ រូបថត៖ Thanh Hai/VNA

តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីមហាផ្ទៃអ៊ីតាលីលោក Matteo Piantedosi គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ To Lam សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រី បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋអ៊ីតាលី ចាប់តាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី To Lam បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីតាលី។

នៅក្នុងកិច្ចពិភាក្សាទាំងនេះ លោករដ្ឋមន្ត្រី To Lam បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានតភ្ជាប់រវាងប្រទេសអ៊ីតាលី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជួយឧបត្ថម្ភអ៊ីតាលីចូលរួមយន្តការសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក; គាំទ្រយ៉ាងសកម្មអ៊ីតាលីក្នុងវេទិកាពហុភាគី។ រួមជាមួយនឹង កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការតស៊ូប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មរវាងវៀតណាម និងអ៊ីតាលីក្នុងឆ្នាំ ២០១៤ កិច្ចព្រមព្រៀងស្តីពីបត្យាប័ននិង កិច្ចព្រមព្រៀងស្តីពីការផ្ទេរអ្នកទោសដែលបានចុះហត្ថលេខានាពេលនេះ នឹងជាឯកសារគតិយុត្តសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការតស៊ូប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មរវាងវៀតណាម និងអ៊ីតាលី។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអ៊ីតាលី លោករដ្ឋមន្ត្រី To Lam បានអញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top