• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងអូស្ត្រាលី ដំឡើងថ្នាក់ទំនាក់ទំនងគឺជាជំហានអភិវឌ្ឍន៍ធម្មតា

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានអះអាងថា ការដែលវៀតណាមនិងអូស្ត្រាលីដំឡើងថ្នាក់ទំនាក់ទំនងគឺជាជំហានអភិវឌ្ឍន៍ធម្មតា និងសមស្របទៅនឹងកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយរយៈពេលជាង ៥០ ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍និងបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាពក្នុងតំបន់ក៏ដូចជាពិភពលោក។
នាយករដ្ឋមន្ត្រី Pham Minh Chinh និងនាយករដ្ឋមន្ត្រី Anthony Albanese បានជួបសន្ទនាជាមួយសារព័ត៌មាន និងប្រកាសអំពីការដំឡើងថ្នាក់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - អូស្ត្រាលី។ រូបថត៖ Duong Giang/TTXVN

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសនារសៀលថ្ងៃទី ១៤ ខែមីនា នៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីទិសដៅសហប្រតិបត្តិការធំៗ និងលេចធ្លោនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទើបបានបង្កើតឡើងរវាងវៀតណាម និងអូស្ត្រាលី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីរបស់នាយករដ្ឋមន្រ្តីលោក Pham Minh Chinh នាពេលថ្មីៗនេះទទួលបានជោគជ័យយ៉ាងខ្លាំង នៅពេលដែលភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អូស្ត្រាលី។

លោកស្រី Pham Thu Hang បានអះអាងថា ការដែលវៀតណាមនិងអូស្ត្រាលីដំឡើងថ្នាក់ទំនាក់ទំនងគឺជាជំហានអភិវឌ្ឍន៍ធម្មតា និងសមស្របទៅនឹងកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយរយៈពេលជាង ៥០ ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍និងបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាពក្នុងតំបន់ក៏ដូចជាពិភពលោក។ អ្នកនាំពាក្យក្រសួងការបរទេសបានសង្កត់ធ្ងន់ថា វៀតណាមបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិនិងគោលនយោបាយការពារជាតិ "៤ មិន"; ហើយបានពង្រីកតួនាទីជាសមាជិកមានការទទួលខុសត្រូវនិងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់សហគមន៍អន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងភរិយា បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងភរិយា បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន

នាថ្ងៃទី១៧ ខែមេសា អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងណាននីង (ក្វាងស៊ី) បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងភរិយា។

Top