• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងអូស្ត្រាលីផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការទាក់ទងនឹងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

វៀតណាម និងអូស្ត្រាលីមានអាទិភាពសហប្រតិបត្តិការជាច្រើនទាក់ទងនឹងការបន្សាំបម្រែបម្រួលអាកាសធាតុ សម្រេចបានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សុទ្ធដល់សូន្យ និងការផ្លាស់ប្តូរថាមពលសមធម៌។
ឧបនាយករដ្ឋមន្ត្រី  លោក Tran Hong Ha ទទួលជួបសាស្ត្រាចារ្យផ្នែកថាមពល និងការប្រែប្រួលអាកាសធាតុ លោក Frank Jotzo សាកលវិទ្យាល័យជាតិអូស្ត្រាលី (រូបថត៖ Van Diep/TTXVN)

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha កាលពីរសៀលម្សិល មិញ នៅទីស្នាក់ការរដ្ឋាភិបាល នៅពេលទទួលជួបលោកសាស្ត្រាចារ្យ Frank Jotzo អ្នកជំនាញផ្នែកថាមពល និងការប្រែប្រួលអាកាសធាតុ មកពីសាកលវិទ្យាល័យជាតិអូស្ត្រាលី ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

យោងតាមលោកឧបនាយករដ្ឋមន្ត្រី ដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃស្ថាប័ន ហិរញ្ញវត្ថុពហុភាគីដើម្បីប្តូរទៅរកការវិនិយោគបៃតង និងហិរញ្ញវត្ថុបៃតង បង្កបញ្ហាប្រឈមជាច្រើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាវៀតណាម។ ដូច្នេះ គោលដៅដែលបានកំណត់សម្រាប់វៀតណាមគឺកំណើនបៃតង និងនិរន្តរភាព ទន្ទឹមនឹងនោះការដោះស្រាយបញ្ហាសង្គម បរិស្ថាន និងការងារប្រកបដោយប្រសិទ្ធភាពសម្រាប់កម្មករ។ ដោយបង្ហាញចំណាប់អារម្មណ៍លើការបណ្តុះបណ្តាលធនធានមនុស្ស លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះគឺជាវិស័យដែលមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអូស្ត្រាលី។

រីឯខ្លួនវិញ លោកសាស្ត្រាចារ្យ Frank Jotzo មានប្រសាសន៍ថា បញ្ហាប្រឈមរបស់ វៀតណាមក្នុងការស្រាវជ្រាវសមាហរណកម្មថាមពលកកើតឡើងវិញ ថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យទៅក្នុងប្រព័ន្ធថាមពលជាតិ... ភាគច្រើនទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច និងបច្ចេកទេស។ រដ្ឋាភិបាលវៀតណាមគួរមានគោលនយោបាយរលូនដើម្បីកៀរគរហិរញ្ញវត្ថុឯកជនក្នុងការដោះស្រាយបញ្ហានេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top