• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងអាមេរិកជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសវនកម្មរដ្ឋ


 វៀតណាម និងអាមេរិកជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសវនកម្មរដ្ឋ (រូបថត៖ vnanet.vn)
 

នាព្រឹកថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ២០១៩ (តាមម៉ោងទីក្រុងហាណូយ) នៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក គណៈ​ប្រតិ​ភូជា​ន់​ខ្ពស់​នៃស្ថាប័នសវនកម្មរដ្ឋវៀតណាម ដឹកនាំដោយ អគ្គសវនកររដ្ឋ លោក Ho Duc Phot បានជួប​ធ្វើការ​​ជា​មួយគណប្រតិភូសវនកម្មអាមេរិក ដឹកនាំដោយលោក Gene L. Dodaro អគ្គសវនកររដ្ឋ។
 
នៅទីនេះ​ ភាគីទាំងពីរបានចែករំលែកព័ត៌មានស្តីពីរចនាសម្ព័នចាត់តាំង ក្របខ័ណ្ឌគតិយុត្តិ បញ្ហាបង្កើន​សមត្ថភាព​ និងការចូលរួមរបស់សវនកររដ្ឋអាមេរិក​ ទៅក្នុងអង្គការសវនកម្មអន្តរជាតិកំពូល  (INTOSAI) បទពិសោធន៍​ស្ដីពីការបង្កើនសមត្ថភាពសវនកម្ម សវនកម្ម​បច្ចេកវិទ្យាព័ត៌មាន និងការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​សកម្មភាពសវនកម្ម និងសវនកម្ម​បរិស្ថាន​។
 
អញ្ជើញថ្លែងនៅទីនេះ អគ្គសវនកររដ្ឋ លោក Ho Duc Phot ​បានសម្តែងនូវគោលបំណងថា នាពេលខាងមុខ ​ភាគី​ទាំង​ពីរ​នឹងបន្តបង្កើនថែមទៀតនូវសកម្មភាពផ្លាស់ប្ដូរគណប្រតិភូជាន់ខ្ពស់ ផ្លាស់ប្តូរ​គណៈ​ប្រតិភូ​ថ្នាក់​ជំនាញ​ ដោយផ្ដោតសំខាន់លើប្រធានបទ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ទន្ទឹមនឹងនេះ ក្នុងនាម​ជាជា​ប្រធាន INTOSAI នោះ សវនកម្មរដ្ឋវៀត​ណាម​កំពុងខិត​ខំប្រឹង​ប្រែង​រួម​ចំណែក​ឲ្យបាន​ច្រើន​ថែម​ទៀត​ និងប្រកបដោយប្រសិទ្ធភាប ក្នុ​ងការអភិវឌ្ឍ​របស់សហគមន៍ ASOSAI និយាយ​រួម និង​បណ្ដា​សមាជិក​ ASOSAI និយាយដោយ​ឡែក ដោយឆ្ពោះទៅការក្លា​យទៅ​ជាក្រុមការងារជាគំរូរ​បស់ ​ASOSAI ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top