• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងអង្គការសហប្រជាជាតិពង្រឹងកិច្ចសហប្រតិបត្តិការជំរុញគំនិតផ្តួចផ្តើមគ្រប់គ្រងបច្ចេកវិទ្យាសកល

វៀតណាមចាត់ទុកការអភិវឌ្ឍសមត្ថភាព និងបង្កើនភាពខ្លួនទីពឹងខ្លួនក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ជាអាទិភាពយុទ្ធសាស្ត្រ។ នេះបើតាមការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ដាំង ហ័ងយ៉ាង នៅក្នុងកិច្ចប្រជុំជាមួយលោក Amandeep Singh Gill អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកបច្ចេកវិទ្យា នាថ្ងៃទី ១៦ ខែមករា នៅទីក្រុងហាណូយ។
លោក ដាំង ហ័ងយ៉ាង អនុរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលជួបលោក Amandeep Singh Gill អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកបច្ចេកវិទ្យា។ រូបថត៖ Thanh Long/qdnd.vn

អនុរដ្ឋមន្ត្រីបានស្នើឱ្យអង្គការសហប្រជាជាតិជួយសម្រួលដល់ការចូលរួមកាន់តែស៊ីជម្រៅរបស់វៀតណាមនៅក្នុងយន្តការស្រាវជ្រាវ ការផ្តល់ប្រឹក្សា គោលនយោបាយ និងការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) របស់អង្គការសហប្រជាជាតិ។ រីឯខ្លួនវិញ អគ្គលេខាធិការរងលោក Amandeep Singh Gill បានស្វាគមន៍ចំពោះការចូលរួមរបស់វៀតណាមនៅក្នុងបណ្តាញកសាងសមត្ថភាព AI និងការធ្វើជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌល AI ក្នុងតំបន់ ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមគ្រប់គ្រងបច្ចេកវិទ្យាសកល ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអង្គការសហប្រជាជាតិ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top