• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងហុងគ្រីនៅតែមានសក្ដានុពល ជាច្រើនសម្រាប់ការអភិវឌ្ឍ

នាថ្ងៃទី ២៧ មិថុនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាហុងគ្រីលោក László Kövér បានអញ្ជើញជួបពិភាក្សាការងារយ៉ាងស៊ីជម្រៅ អំពីបញ្ហាជាច្រើនក្នុងទំនាក់ទំនងវៀតណាម - ហុងគ្រី ដែលសសរស្តម្ភដ៏សំខាន់មួយគឺកិច្ចសហប្រតិបត្តិការសភា និងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅយន្តការអន្តរជាតិ និងតំបន់។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាហុងគ្រីលោក László Kövér បានអញ្ជើញជួបពិភាក្សាការងារ  

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដែលបានបន្តបោះជំហានអភិវឌ្ឍន៍ថ្មី បើទោះបីរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។

  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue  

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានថ្លែងអំណរគុណចំពោះរដ្ឋសភា និងរដ្ឋាភិបាលហុងគ្រី ដែលបានគាំទ្រយ៉ាងសកម្មលើការចុះហត្ថលេខា និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) ជាពិសេស ហុងគ្រីគឺជាប្រទេសសមាជិក EU ដើមដំបូងដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគ (EVIPA) ជួយសម្រួលសហគ្រាសនៃប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការ ហើយវៀតណាមត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាស្ពានតភ្ជាប់រវាងហុងគ្រី ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងក្នុងតំបន់។

  ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដាក់កម្រងផ្កានៅទីលាន Heroes' 

ប្រធានរដ្ឋសភាទាំងពីររូបបានសម្ដែងការពេញចិត្តដោយសង្កេតឃើញថា កិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ ហើយអាចក្លាយទៅជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងសភារវាងរដ្ឋសភាវៀតណាម ជាមួយសភាបណ្ដាប្រទេសអឺរ៉ុប។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំទាំងពីរូបបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរសម្រាប់ដំណាក់កាលជាបន្ត ជាមួយនឹងខ្លឹមសារសហប្រតិបត្តិការថ្មី ស៊ីជម្រៅ សមស្របនឹងបរិបទ និងស្ថានការណ៍ថ្មី។

អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចពិភាក្សាការងារប្រធានរដ្ឋសភាហុងគ្រីលោក László Kövér បានសង្កត់ធ្ងន់ថា៖ “ដំណើរទស្សនកិច្ចលើកនេះ មិនត្រឹមតែមានតម្លៃអំពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរប៉ុណ្ណោះទេ ថែមទាំងនាំមកនូវតម្លៃ និងសមិទ្ធិផលជាច្រើនក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ ចំពោះហុងគ្រី វៀតណាមគឺជាប្រទេស និងជាដៃគូដ៏សំខាន់ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការពង្រឹងទំនាក់ទំនងនេះ មិនត្រឹមតែផ្អែកលើទំនាក់ទំនងមិត្តភាពជាប្រពៃណីប៉ុណ្ណោះទេ ថែមទាំងលើភាពស្រដៀងគ្នាខាងនយោបាយ និងទស្សនៈរវាងប្រទេសទាំងពីរទៀតផង”។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀតណាមមានគោលបំណងចង់បន្តជំរុញ និងលើកកំពស់ទំហំ និងប្រសិទ្ធភាពនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងហុងគ្រីដែលបានបង្កើតឡើងកាលពីឆ្នាំ ២០១៨៖ “ខ្ញុំ និងលោកប្រធានរដ្ឋសភាហុងគ្រីមានជំនួបពិភាក្សាការងារប្រកបដោយជោគជ័យ ពោលគឺមិនត្រឹមតែសម្រាប់ទំនាក់ទំនងរវាងសភាទាំងពីរប៉ុណ្ណោះទេ ថែមទាំងមានទិសដៅសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ និងជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលខាងមុខទៀតផង។ ក្រៅពីការជំរុញ និងធ្វើឱ្យទំនាក់ទំនងនយោបាយ និងការទូតឲ្យកាន់តែប្រសើរឡើង រដ្ឋសភានៃប្រទេសទាំងពីបានឯកភាពគ្នាខ្ពស់នឹងបន្តជំរុញដល់រដ្ឋាភិបាល ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់រដ្ឋសភា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃ

កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការលើវិស័យការងារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដែលវៀតណាម និងហុងគ្រីនៅតែមានសក្ដានុពលជាច្រើន ដើម្បីអភិវឌ្ឍន៍ផងដែរ”៕

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅ Ba Vi

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅ Ba Vi

នៅទីសក្ការៈរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញនៅលើកំពូលភ្នំ Ba Vi ប្រធានរដ្ឋ លោក Nguyen Xuan Phuc តាងនាមបងប្អូនជនរួមជាតិទាំងអស់ អញ្ជើញដាក់ផ្កា និងអុជធូប គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញតាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិ។

Top