• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងស្វីស ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម

នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មស្វីស Christian Hofer ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី ៤ ស្តីពីប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព (SFS) នៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងរដ្ឋមន្ត្រីក្រសួងកសិកម្មស្វីស Christian Hofer (រូបថត៖ VGP/Nhat Bac)

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមចង់ឲ្យប្រទេសស្វីសចែករំលែក និងសហប្រតិបត្តិការក្នុងការវិនិយោគអំពីទុន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស វិទ្យាសាស្ត្រគ្រប់គ្រង និងការកសាងស្ថាប័ន រួមទាំងក្នុងវិស័យកសិកម្ម; គាំទ្រឧបត្ថម្ភវៀតណាមឱ្យចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រីកទីផ្សារក្នុងប្រទេសស្វីស និងបណ្តាប្រទេសនៅអឺរ៉ុប ជាពិសេសសម្រាប់ផលិតផលដែលវៀតណាមមានប្រៀបខ្លាំង និងស្វីសមានតម្រូវការ ដូចជាបន្លែ និងផ្លែឈើ៖ កាហ្វេ ស្វាយចន្ទី គ្រាប់ម៉ាកាដាមៀ ម្រេច សណ្តែក។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសស្វីសផ្លាស់ប្តូរព័ត៌មាន និងការព្យាករណ៍ជាយុទ្ធសាស្ត្រ រួមទាំងការព្យាករណ៍ទីផ្សារជាដើម ដោយ ឈរលើមូលដ្ឋាននៃទស្សនៈផលប្រយោជន៍ទៅវិញទៅមក។

ចំណែកខ្លួនវិញ លោករដ្ឋមន្ត្រី Christian Hofer បាននិយាយថា ប្រទេសស្វីសមានអង្គភាពអាជីវកម្ម និងសាកលវិទ្យាល័យល្បីឈ្មោះជាច្រើន ដែលអាចសហការជាមួយ វៀតណាមក្នុងវិស័យមួយចំនួន ក្នុងនោះមានការអភិវឌ្ឍកសិកម្មដែលមានគុណភាពខ្ពស់; ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រនិងសហការជាមួយវៀតណាមក្នុងការអភិវឌ្ឍកសិកម្មសរីរាង្គចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ លោករដ្ឋមន្ត្រីមានបំណងចង់ឱ្យវៀតណាម និងស្វីសចរចាដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top