• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងសហរដ្ឋអាមេរិកអនុវត្តន៍គម្រោងសហប្រតិបត្តិការផ្លាស់ប្ដូរថ្មី ការអប់រំឧត្តមសិក្សា

គម្រោងនេះមានឈ្មោះថា កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរថ្មីការអប់រំឧត្តមសិក្សា (PHER) ជាមួយនឹងដៃគូជាសាកលវិទ្យាល័យ Indiana ហើយសហរដ្ឋអាមេរិកនឹងសហការជាមួយសាកលវិទ្យាល័យចំនួន ៣។
  តំណាងភាគីចូលរួមពិធី  

នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) បានចាប់ផ្តើមគម្រោងសហប្រតិបត្តិការរយៈពេល ៥ ឆ្នាំជាមួយសាកលវិទ្យាល័យជួរមុខចំនួន ៣ នៅវៀតណាម ដោយមានថវិកាជាង ១៤ លានដុល្លារអាមេរិក។ គម្រោងនេះមានឈ្មោះថា កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរថ្មីការអប់រំឧត្តមសិក្សា (PHER) ជាមួយនឹងដៃគូជាសាកលវិទ្យាល័យ Indiana ហើយសហរដ្ឋអាមេរិកនឹងសហការជាមួយសាកលវិទ្យាល័យចំនួន ៣ រួមមាន សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ សាកលវិទ្យាល័យជាតិទីក្រុងហាណូយ និងសាកលវិទ្យាល័យ Da Nang សំដៅកែលម្អគុណភាពអប់រំ ហើយជួយសាកកលវិទ្យាល័យទាំងនេះក្លាយទៅជាគំរូនៃខឿនអប់រំឧត្តមសិក្សាទំនើបនៅវៀតណាម។ គម្រោង PHER មានបំណងចង់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយផ្តល់អត្ថប្រយោជន៍ដល់និស្សិតជាង ២០ ម៉ឺននាក់ ហើយបំពាក់ចំណេះដឹងដល់និស្សិត ក្នុងបរិបទដែលទីផ្សារពិភពលោកកាន់តែមានភាពប្រកួតប្រជែងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

លោក Tran Ngoc Anh សាស្ត្រាចារ្យបណ្ឌិតនៃសាកលវិទ្យាល័យ Indiana - សហរដ្ឋអាមេរិក និងជាប្រធានគម្រោងបានឲ្យដឹងថា៖ “គម្រោងនេះបានផ្ដោតលើផ្នែកចំនួន ៤ ដើម្បីកែលម្អ។ ទីមួយទាក់ទងនឹងអភិបាលកិច្ច បទប្បញ្ញត្តិនៃប្រព័ន្ធព័ត៌មានស្តីពីយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យ។ ផ្នែកទីពីរគឺ ប្រការសំខាន់បំផុតរបស់សាកលវិទ្យាល័យគឺការបង្រៀន ធ្វើយ៉ាងដូចម្តេចដើម្បីបង្កើនគុណភាពអប់រំឲ្យបានល្អប្រសើរជាង ហើយគ្រូបង្រៀនមានកម្លាំងចលករដើម្បីបណ្តុះបណ្តាលជំនាញដែលនិស្សិតចាំចាច់ត្រូវចេះក្រោយពេលបញ្ចប់ការសិក្សា។ ផ្នែកទី ៣ គឺ  ធ្វើការសិក្សាស្រាវជ្រាវយ៉ាងដូចម្ដេច ទើបអ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យវៀតណាមអាចឈានទៅមុខ សិក្សាស្រាវជ្រាវថ្នាក់អន្តរជាតិ។ ទី ៤ គឺការតភ្ជាប់ ធ្វើយ៉ាងដូចម្ដេចទើបការបង្រៀន ការសិក្សាស្រាវជ្រាវក្នុងសាលាអាចតភ្ជាប់ជាមួយសហគ្រាស និងជាមួយទីកន្លែងជ្រើសរើសបុគ្គលិក។ នេះគឺជាផ្នេកសសរស្តម្ភទាំង ៤ របស់គម្រោងផងដែរ”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី ដង្ហើមនៃជីវិត ដោយយកលទ្ធផលជារង្វាស់

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី «ដង្ហើមនៃជីវិត» ដោយយកលទ្ធផលជារង្វាស់

នៅរសៀលថ្ងៃទី ៦ ​ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ប្រធានក្រុមប្រឹក្សា​ប្រឡងប្រណាំង និងកោត​សរសើរ​មជ្ឈិម បានដឹកនាំសម័យប្រជុំលើកទីពីរ ដើម្បីបូកសរុបការងារប្រឡងប្រណាំងនិងកោត​​សរសើរសម្រាប់រយៈពេល​៦ខែដើមឆ្នាំ ២០២៦ និងអនុវត្តភារកិច្ចសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦។

Top