• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងសហរដ្ឋអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជន

នៅក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីលោកស្រី Elizabeth Allen បានអះអាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកគោរព និងផ្តល់អាទិភាពដល់ការអនុវត្តន៍ជាក់ស្ដែងក្របខ័ណ្ឌទំនាក់ទំនងថ្មី នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ និងទំនាក់ទំនងប្រជាជនរវាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងក្រសួងការបរទេសសហរដ្ឋអាមេរិក។ រូបថត៖ VNA

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែមីនា អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan នាថ្ងៃទី ១៣ មិនា បានអញ្ជើញទទួលជួបអនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកទំនាក់ទំនងសាធារណៈជនលោកស្រី Elizabeth Allen និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជនវៀតណាម -សហរដ្ឋអាមេរិក។

នៅក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីលោកស្រី Elizabeth Allen បានអះអាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកគោរព និងផ្តល់អាទិភាពដល់ការអនុវត្តន៍ជាក់ស្ដែងក្របខ័ណ្ឌទំនាក់ទំនងថ្មី នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ។ លោកស្រីបានឲ្យដឹងថាសហរដ្ឋអាមេរិកនឹងបន្តផ្តល់អាទិភាពដើម្បីអនុវត្តន៍កម្មវិធី និងគម្រោងសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យវប្បធម៌ អប់រំ និងការប្រាស្រ័យទាក់ទងរវាងប្រជាជនជាមួយប្រជាជន។

ជាការឆ្លើយតប អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានស្នើឱ្យក្រសួងការបរទេសអាមេរិក សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាម អនុវត្តន៍ក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនិយាយរួមក៏ដូចជារាល់សកម្មភាពសហប្រតិបត្តិការវប្បធម៌ អប់រំ និងទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជននិយាយដោយឡែក ព្រមទាំងស្នើឲ្យលោកស្រីអនុរដ្ឋមន្ត្រី និងក្រសួងការបរទេសសហរដ្ឋអាមេរិក បន្តយកចិត្តទុកដាក់លើការអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការ ដោយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្លាស់ប្តូរអំពីអក្សរសាស្ត្រ សិល្បៈ បណ្ណាល័យ សារមន្ទីរ ការអភិរក្សបេតិកភណ្ឌ ការផ្លាស់ប្តូរនិស្សិត ការតភ្ជាប់សាកលវិទ្យាល័យ និងអង្គការអប់រំនៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

យោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។

Top