• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងនូវែលសេឡង់ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន

លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានយល់ព្រមគាំទ្រវៀតណាមក្នុងការពង្រឹងទំនាក់ទំនង ជាមួយប្រទេសកោះនៅប៉ាស៊ីហ្វិកខាងត្បូង ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុតាមសំណើរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern (រូបថត៖ Thong Nhat/TTXVN)  

នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបជាមួយនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោកស្រី Jacinda Ardern ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ផ្លាស់ប្តូរថាមពល កំណើនបៃតង និងបើកផ្លូវហោះហើរតាមរដូវកាល និងកិច្ចសហប្រតិបត្តិការរវាងបណ្តាសាកលវិទ្យាល័យ។

ចំណែកលោកស្រី នាយករដ្ឋមន្ត្រី Jacinda Ardern បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ នូវែលហ្សេឡង់បានចាប់ផ្តើមសហការជាមួយវៀតណាមលើការស្រាវជ្រាវអំពីពូជផ្លែស្រកានាគ។ នាពេលខាងមុខ  បន្ទាប់ពីលទ្ធផលនេះត្រូវបានធ្វើពាណិជ្ជកម្ម ផ្លែស្រកានាគវៀតណាមនឹងមានឱកាសជោគជ័យដូចផ្លែគីវីអូស្ត្រាលីដែរ។ លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានយល់ព្រមគាំទ្រវៀតណាមក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសកោះនៅប៉ាស៊ីហ្វិកខាងត្បូង ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុតាមសំណើរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top