• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងចិនជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃមហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេសចិន លោក Wang Chen មានគោលបំណងចង់រួមជាមួយវៀតណាមពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី បង្កើនទំនុកទុកចិត្តនយោបាយ ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នា នាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។
  ទិដ្ឋភាពទូទៅនៃសន្និសីទអនឡាញនៅទីក្រុងហាណូយ (រូបថត៖ Thanh Chi/ daibieunhandan.vn)  

នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃមហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេសចិន (រដ្ឋសភា) លោក Wang Chen។

អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម លោក Tran Thanh Man បានស្នើឲ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្ដូរយុទ្ធសាស្ត្រ និងពង្រឹងជំនឿជាក់នយោបាយតាមរយៈការផ្លាស់ប្ដូរ និងជួបប្រាស្រ័យជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យយ៉ាងជាក់ស្ដែង ក្នុងនោះបន្តផ្ដោតសំខាន់លើការជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ វប្បធម៌-អប់រំ និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត អនុប្រធានប្រចាំការរដ្ឋសភា លោក Tran Thanh Man បានអះអាងសារជាថ្មីថា ភាគីទាំងពីរគប្បីគោរពយ៉ាងម៉ឺងម៉ាត់នូវការយល់ដឹងរួម និងកិច្ចព្រមព្រៀងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ ព្រមទាំងដោះស្រាយបញ្ហានៅសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

ជាការឆ្លើយតបអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃមហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេសចិន លោក Wang Chen មានគោលបំណងចង់រួមជាមួយវៀតណាមពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី បង្កើនទំនុកទុកចិត្តនយោបាយ ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នា នាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ លោក Wang Chen បានអះអាងថា ចិននឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាគោរពការយល់ដឹងរួមថ្នាក់ជាន់ខ្ពស់ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top