• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ណូវែលហ្សេឡង់ ឆ្ពោះទៅសម្រេច​គោលដៅ​នៃ​ពាណិជ្ជកម្មទ្វេភាគីចំនួន​ ៣ ពាន់លានដុល្លារ

ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ អនុរដ្ឋមន្ត្រីការបរទេស Do Hung Viet បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសនូវែលហ្សេឡង់ ក្រោមកម្មវិធី “ភ្ញៀវអាស៊ានរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់” ធ្វើជាសហអធិបតីនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយវៀតណាម - នូវែលហ្សេឡង់លើកទី ១៣ និងធ្វើការជាមួយអង្គភាពពាក់ព័ន្ធមួយចំនួននៃក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon សម្តែងការពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម - នូវែលសេឡង់ ក្រោយរយៈពេល ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៧៥ - ២០២៥) និង ៥ ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមនិងនូវែលសេឡង់មានទំនុកចិត្តខាងនយោបាយខ្ពស់ ចែករំលែកភាពស្រដៀងគ្នាជាច្រើន និងមានសក្ដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថ្មី ក្រៅពីវិស័យប្រពៃណីដូចជា កសិកម្ម និងអប់រំជាដើម។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon។ រូបភាព៖ ក្រសួងការបរទេស

នៅឯកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ និងក្នុងការផ្លាស់ប្តូរជាមួយដៃគូនូវែលសេឡង់ ភាគីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរនិងការពិគ្រោះយោបល់ទ្វេភាគី ព្រមទាំងពង្រឹងទំនុកចិត្តនយោបាយ; ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ; អនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការនានា រួមទាំងបង្កើនលទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលរបស់ភាគីទាំងពីរ ដើម្បីនាំមកនូវទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់គោលដៅចំនួន ៣ ពាន់លានដុល្លារអាមេរិក។ ភាគីទាំងពីរក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ធ្វើឱ្យវិស័យនេះជាសសរស្តម្ភថ្មីនៃទំនាក់ទំនងទ្វេភាគី រួមចំណែកទាញយកសក្តានុពល និងប្រៀបខ្លាំងរបស់ភាគីទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

យោងតាមអ្នកយកព័ត៌មានពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Lawrence Wong អគ្គលេខាធិការបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សិង្ហបុរី។

Top