• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ជាទិសដៅគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នេះ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី បានប្រព្រឹត្តទៅវេទិកាទេសចរណ៍អូស្ត្រាលី-វៀតណាម។ វេទិកានេះ ដោយទីភ្នាក់ងារពាណិជ្ជកម្មអូស្ត្រាលី រៀបចំឡើងដើម្បីផ្តល់នូវរូបភាពទូលំទូលាយនៃទីផ្សារទេសចរ ណ៍វៀតណាម និងអូស្ត្រាលី តាមនោះ ជំរុញសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរ។
លោកស្រី Philippa King អគ្គនាយករងនៃទីភ្នាក់ងារពាណិជ្ជកម្មអូស្ត្រាលី (រូបថត៖ Viet Nga/VOV អូស្ត្រាលី)

វេទិកានេះប្រព្រឹត្តទៅក្នុងបរិបទដែលចំនួនភ្ញៀវទេសចរណ៍វៀតណាម ចូល មកប្រទេសអូស្ត្រាលីកំពុងកើនឡើងយ៉ាងឆាប់រហ័សប្រហែល ៥០% កាលពីឆ្នាំមុន ដោយមានភ្ញៀវទេសចរប្រមាណ ១៥០ពាន់នាក់។ នេះគឺជាឱកាសដ៏ល្អក្នុងការផ្តល់ព័ត៌មានថ្មីៗអំពីទីផ្សាររបស់ភាគីនីមួយៗ និងបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មទេសចរណ៍ពីភាគីទាំងពីរក្នុងការជួបគ្នា។

លោកស្រី Philipa King អគ្គនាយករងនៃសភាពាណិជ្ជកម្មអូស្ត្រាលីបានឲ្យដឹងថា៖ “វិស័យទេសចរណ៍គឺជាវិស័យសំខាន់ណាស់ក្នុងទំនាក់ទំនងរវាងអូស្ត្រាលី និងវៀតណាម។ ប្រទេសទាំងពីរបានប្តេជ្ញាក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី ១០ របស់គ្នាទៅវិញទៅមក ក្នុងនោះ ទេសចរណ៍គឺជាវិស័យនាំចេញដ៏សំខាន់សម្រាប់ភាគីទាំងពីរ។ នៅពេលដែលសកម្មភាពទេសចរណ៍មានការអភិវឌ្ឍន៍ ប្រជាជនពីភាគីទាំងពីរនឹងយល់កាន់តែច្បាស់អំពីប្រទេស វប្បធម៌ និងការអប់រំរបស់គ្នាទៅវិញទៅមក ដោយហេតុនេះ ពង្រឹងទំនាក់ទំនងទ្វេភាគី និងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរក្នុងការក្លាយជាដៃគូដ៏សំខាន់របស់គ្នាទៅវិញទៅមកនៅក្នុងតំបន់”។

អញ្ជើញចូលរួមវេទិកានេះ លោក Nguyen Trung Khanh ប្រធាននាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានអះអាងថា វៀតណាមមានបំណងចង់ស្វាគមន៍ភ្ញៀវទេសចរអូស្ត្រាលីមកទេសចរណ៍; សង្ឃឹមថា ភ្ញៀវទេសចរអូស្ត្រាលីកាន់តែច្រើននឹងមកវៀតណាម ដែលធ្វើឲ្យអូស្ត្រាលីក្លាយជាប្រភពទេសចរណ៍ធំទី៧សម្រាប់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top