• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ជាដៃគូអាទិភាពក្នុងគោលនយោបាយ "ឆ្ពោះទៅទិសខាងកើត" របស់ហុងគ្រី

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយហុងគ្រី - ដៃគូប្រពៃណី ហើយក៏ជាដៃគូគ្រប់ជ្រុងជ្រោយតែមួយគត់របស់វៀតណាមនៅតំបន់អឺរ៉ុបកណ្តាល - អឺរ៉ុខាងកើត។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang និងអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសេដ្ឋកិច្ចកិច្ចការបរទេសហុងគ្រីលោកស្រី Bihari Katalin បានធ្វើជាសហប្រធានកិច្ចពិគ្រោះយោបល់នយោបាយ

នៅទីស្នាក់ការក្រសួងការបរទេស និងសេដ្ឋកិច្ចកិច្ចការបរទេសហុងគ្រីនៅទីក្រុង Budapest នាពេលថ្មីៗនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang និងអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសេដ្ឋកិច្ចកិច្ចការបរទេសហុងគ្រីលោកស្រី Bihari Katalin បានធ្វើជាសហប្រធានកិច្ចពិគ្រោះយោបល់នយោបាយដើម្បីពិភាក្សាអំពីស្ថានភាពកិច្ចសហប្រតិបត្តិការ និងទិសដៅជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងហុងគ្រី។ មុននេះ អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានជួបសន្ទនាជាមួយរដ្ឋលេខាធិការក្រសួងការបរទេសហុងគ្រីលោក Sztaray Péter។

ក្នុងជំនួបទាំងនេះ អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានវាយតម្លៃខ្ពស់ចំពោះការដែល ហុងគ្រីបានចាត់ទុកវៀតណាមជាដៃគូអាទិភាពក្នុងគោលនយោបាយពង្រឹង និងពង្រីកទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយហុងគ្រី - ដៃគូប្រពៃណី ហើយក៏ជាដៃគូគ្រប់ជ្រុងជ្រោយតែមួយគត់របស់វៀតណាមនៅតំបន់អឺរ៉ុបកណ្តាល - អឺរ៉ុខាងកើត។

ភាគីហុងគ្រីវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលសេដ្ឋកិច្ច-សង្គម ដែលវៀតណាមសម្រេចបាននាពេលកន្លងមក ព្រមទាំងតួនាទី និងឋានៈ អន្តរជាតិ និងក្នុងតំបន់របស់វៀតណាម ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលជាដៃគូអាទិភាពក្នុងគោលនយោបាយ “ឆ្ពោះទៅទិសខាងកើត” របស់ហុងគ្រី។ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១០ នៃក្រុមប្រឹក្សាប្រឡងប្រណាំង-កោតសរសើរមជ្ឈិម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១០ នៃក្រុមប្រឹក្សាប្រឡងប្រណាំង-កោតសរសើរមជ្ឈិម

នាព្រឹកថ្ងៃទី៩ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី១០ នៃក្រុមប្រឹក្សាប្រឡងប្រណាំង-កោតសរសើរមជ្ឈិម។

Top