• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ជប៉ុនសហការយ៉ាងជិតស្និទ្ធដើម្បីជំនេះពុះពារលើជំងឺរាតត្បាត COVID-19


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo (រូបថតៈ VGP/Quang Hieu) 
 

នារសៀល​ថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០២០ នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Abe Shinzo ដោយបាន​ពិភាក្សា​អំពី​ការ​បង្ការនិងប្រយុទ្ធប្រឆាំងជាមួយ COVID-19 នៅក្នុងប្រទេសនីមួយៗ និងបាន​ឯកភាព​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយគ្នា ដើម្បីជំនះពុះពារលើជំងឺរាតត្បាតដ៏កាច់សាហាវនេះ។
 
ថ្លែងក្នុង​ជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជូនដំណឹងថារហូតមកដល់ពេលនេះ វៀតណាម​បានគ្រប់គ្រងយ៉ាងល្អជំងឺ COVID-19  ហើយវិស័យសេដ្ឋកិច្ច សង្គម​របស់​វៀត​ណាម​កំពុង​ទៅរក​ដំណើរ​​ការធម្មតាវិញ។ លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែល​បាន​ជួយ​ឧបត្ថម្ភ​​វៀត​ណាម ជាមួយទឹកប្រាក់ជាង ១,៨ លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ រីឯភា​គីជប៉ុនវិញ លោកនាយករដ្ឋមន្រ្តី Abe បានវាយ​តម្លៃខ្ពស់​ចំពោះវិធាន​ការប្រកប​ដោយ​ប្រសិទ្ធភាព​របស់​វៀត​ណាម​ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជា​ជន​វៀត​ណាម ដែលបានជួយឧបត្ថម្ភប្រទេសជប៉ុននូវសំភារៈបរិក្ខាពេទ្យនិងម៉ាស់វេជ្ជសាស្រ្តផងដែរ។
 
នាយក​រដ្ឋមន្រ្តីទាំងពីររូបបានឯកភាព បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ជំរុញនិង​ជួយ​គាំទ្រ​សហគ្រាសជប៉ុន បង្កើនការវិនិយោគនៅវៀតណាម ព្រមទាំងអះអាងថា នឹងបន្តកិច្ច​សហប្រតិ​បត្តិការ​យ៉ាង​​ជិត​ស្និទ្ធ នៅវេទិកាតំបន់និងអន្តរជាតិ។ លោកនាយករដ្ឋមន្រ្តី Abe បានបញ្ជាក់ថា ជប៉ុន​នឹង​បន្តផ្តល់​កញ្ចប់​ជំនួយទី ២ ដើម្បីជួយវៀតណាម ទប់ស្កាត់ជំងឺរាតត្បាត ហើយនឹងជួយ​គាំទ្រ​វៀត​ណាម​ក្នុង​ការ​ជំរុ​ញ​កំណើន​សេដ្ឋកិច្ចផងដែរ។
 
ទន្ទឹមជាមួយ​គ្នានោះ លោកនាយករដ្ឋមន្រ្តី Abe ក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទី​ដ៏សំខាន់របស់វៀតណាម​ក្នុងឆ្នាំ​ប្រធានអាស៊ាន ២០២០ និងជា​សមាជិក​មិនអចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សាសន្តិ​សុខ​អង្គការ​សហប្រជាជាតិ​សម្រាប់​អាណត្តិ ២០២០-២០២១។ លោកបានអះអាងថា នឹងបន្តសម្រប​សម្រួល​ជាមួយវៀតណាម​លើ​បណ្តា​បញ្ហា​តំបន់​និង​អន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមកក៏ដូចជា ពន្លឿនការចុះហត្ថ​លេខាលើ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយក្នុងតំបន់ (RCEP) ក្នុងឆ្នាំ ២០២០ នេះ រួមទាំងអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នូវ​កិច្ច​ព្រម​ព្រៀង​​គ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក (CPTPP)៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top