• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ឆែកជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងតំបន់


គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមជួបធ្វើការជាមួយគណៈប្រតិភូជាន់ខ្ពស់
គណៈបក្សកុម្មុយនីស្ត Czech-Morava (រូបថត៖VOV)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឆែកនាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញ​ជួប​សន្ទនា​ជាមួយប្រធានគណៈបក្សកុម្មុយនីស្ត Czech-Morava និងជាអនុប្រធានសភាជាន់ទាបលោក Voj Tech​ Fillip​។ នៅទីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់ចំពោះការគាំទ្ររបស់គណៈបក្សកុម្មុយនីស្ត Czech-Morava សំរាប់គោលជំហររបស់សភានិងរដ្ឋាភិបាលឆែកក្នុងការបង្កើនទំនាក់ទំនងជាមួយវៀតណាម។ លោកស្រី Nguyen Thi Kim Ngan សង្កត់ធ្ងនថា វៀតណាមយកចិត្តទុកដាក់ពិ​សេស​ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការលើគ្រប់វិស័យជាមួយមិត្តភក្តិប្រពៃណីនៅ​តំ​បន់អឺរ៉ុប ក្នុងនោះមានសាធារណៈរដ្ឋឆែក ព្រមទាំងគាំទ្រការបង្កើនទំនាក់ទំនងរវាងបក្សកុម្មុយនីស្ត វៀត​ណាម​និងគណៈបក្សកុម្មុយនីស្ត Czech-Morava ដោយចាត់ទុកនេះជាកាណាល់ទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីដ៏សំខាន់និងជាទ្រព្យសម្បត្តិដ៏ ថ្លៃថ្លារវាងប្រទេសទាំងពីរ។ 

រីឯខ្លួនវិញ ប្រធានគណៈបក្សកុម្មុយនីស្ត Czech-Morava លោក Voj Tech Fillip សង្កត់ធ្ងន់ថា នាពេលខាងមុខនេះនឹងប្រព្រឹត្តទៅដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីឆែកនៅវៀតណាម។ព្រឹត្តិការណ៍នេះនឹងបើកចេញ​ទិសដៅថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ 


ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយថ្នាក់ដឹកនាំសមាគមនានា
នៃសាធារណៈរដ្ឋឆែក (រូបថត៖VOV)

នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសភាសេដ្ឋកិច្ចឆែក សមាគម Top Czech ១០០ និងអង្គភាពអាជីវកម្មស្រាបៀរឆែក។ នៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចាត់ទុកថា នេះជាអង្គភាពដ៏សែនសំខាន់ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។ លោកស្រីប្រធានរដ្ឋសភាមានគោល​បំ​ណង​ថា​ អង្គភាពពោលខាងលើនឹងអំពាវនាវឲ្យសហគ្រាសឆែកមកវិនិយោគសហប្រតិបតិ្តការផលិតកម្មនិងធ្វើអាជីវកម្មនៅវៀតណាម។

អនុប្រធានសភាសេដ្ឋកិច្ចឆែកលោក Borivoj Minar អះអាងថា បណ្ដាសហគ្រាសឆែកត្រៀមខ្លួនជាស្រេច​សហ​ប្រតិបតិ្តការ ផ្ទេរប្រគល់បច្ចេកវិទ្យាផលិតកម្មមុខទំនិញដែលឆែកមានឧត្តមភាព។ មជ្ឈដ្ឋាន​សហគ្រាស​ឆែក​មានគោលបំណងថា វៀតណាមនឹងជាស្ពានតភ្ជាប់រវាងឆែកជាមួយទីផ្សារផ្សេងទៀតនៅក្នុងតំបន់អាស៊ី​៕​

តាម VOV5-វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top