• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន៣៦

ក្នុងចំណោមឯកសារកិច្ចព្រមព្រៀងទាំង៣៦នេះ មានឯកសារចំនួន៤ លើវិស័យ នយោបាយ និងកិច្ចការបរទេស ដែលត្រូវបានចុះហត្ថលេខារវាងគណៈកម្មាធិការមជ្ឈិមបក្ស និងក្រសួងការបរទេសនៃប្រទេសទាំងពីរ; ឯកសារកិច្ចសហប្រតិបត្តិការសន្តិសុខ និង ការពារជាតិចំនួន៤ ស្តីពីការប្រយុទ្ធប្រឆាំងបទល្មើស កិច្ចសហប្រតិបត្តិការនៅសមុទ្រ និងវិស័យយុត្តិធម៌; ឯកសារចំនួន ២៤ ស្តីពីកិច្ចសហប្រតិបត្តិការថ្នាក់រដ្ឋាភិបាល ក្រសួង និងស្ថាប័ន; ឯកសារកិច្ចសហប្រតិបត្តិការចំនួន៤ រវាងមូលដ្ឋាននៃប្រទេសទាំងពីរ។

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញស្តាប់របាយការណ៍ស្តីពីឯកសារកិច្ចព្រមព្រៀងសហប្រតិបត្តិការ ចំនួន ៣៦។ (រូបថត៖ VNA)

នារសៀលថ្ងៃទី ១២ ធ្នូ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ទីក្រុង ហាណូយ) បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក Xi Jinping បានអញ្ជើញស្តាប់របាយការណ៍ស្តីពីឯកសារកិច្ចព្រមព្រៀងសហប្រតិបត្តិការ ចំនួន ៣៦ ដែលត្រូវបានចុះហត្ថលេខារវាងគណៈកម្មាធិការ ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាននៃប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាមលើកនេះ របស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។
ក្នុងចំណោមឯកសារកិច្ចព្រមព្រៀងទាំង៣៦នេះ មានឯកសារចំនួន៤ លើវិស័យ នយោបាយ និងកិច្ចការបរទេស ដែលត្រូវបានចុះហត្ថលេខារវាងគណៈកម្មាធិការមជ្ឈិមបក្ស និងក្រសួងការបរទេសនៃប្រទេសទាំងពីរ; ឯកសារកិច្ចសហប្រតិបត្តិការសន្តិសុខ និង ការពារជាតិចំនួន៤ ស្តីពីការប្រយុទ្ធប្រឆាំងបទល្មើស កិច្ចសហប្រតិបត្តិការនៅសមុទ្រ និងវិស័យយុត្តិធម៌; ឯកសារចំនួន ២៤ ស្តីពីកិច្ចសហប្រតិបត្តិការថ្នាក់រដ្ឋាភិបាល ក្រសួង និងស្ថាប័ន; ឯកសារកិច្ចសហប្រតិបត្តិការចំនួន៤ រវាងមូលដ្ឋាននៃប្រទេសទាំងពីរ។
ទាក់ទងនឹងសេដ្ឋកិច្ច គួរឲ្យកត់សម្គាល់គឺផែនការសហប្រតិបត្តិការរួមគ្នាដើម្បី ជំរុញការតភ្ជាប់រវាងក្របខ័ណ្ឌ "ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ" និងគំនិតផ្តួចផ្តើម "ខ្សែ ក្រវាត់ និងផ្លូវ"; កិច្ចព្រមព្រៀងស្តីពីការជំរុញ និងបង្កើនការតភ្ជាប់ផ្លូវគោក និងកិច្ចសហប្រតិបត្តិការផ្លូវដែកនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាអនុស្សរណៈនៃ ការយោគយល់គ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យអភិវឌ្ឍន៍ បៃតង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

Top