• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កូរ៉េ​ខាង​ត្បូង ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគប្រកបដោយគុណភាពខ្ពស់

នាថ្ងៃទី ៥ ខែកុម្ភៈ សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូងបានប្រកាសទិន្នន័យដែលបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកូរ៉េខាងត្បូង និងវៀតណាមក្នុងឆ្នាំ២០២៣ សម្រេចបានជិត ៨០ ពាន់លានដុល្លារ។ វៀតណាមបានវ៉ាដាច់ជប៉ុនក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ដើម្បីកាន់តំណែងជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់កូរ៉េខាងត្បូង បន្ទាប់ពីចិន និងអាមេរិក។

គិតចាប់ពីឆ្នាំ ១៩៩២ ជាពេលដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត នោះទំហំពាណិជ្ជកម្មទ្វេភាគីរវាងកូរ៉េខាងត្បូង និងវៀតណាមសព្វថ្ងៃនេះបានកើនឡើងជិត ១៦០ ដង ពោលគឺពីកម្រិត ៥០០ លានដុល្លារឡើងដល់ជិត ៨០ ពាន់លានដុល្លារ។

យោងតាមលោក Bae Yong Geun អតីតអនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មកូរ៉េខាងត្បូងនៅវៀតណាមបានឲ្យដឹងថា នាពេលកន្លងទៅ ធុរកិច្ចកូរ៉េខាងត្បូងបានចាត់ទុកវៀតណាមជាមូលដ្ឋានផលិតកម្មខ្នាតធំសម្រាប់ផលិតកម្មដែលប្រើប្រាស់កម្លាំងពលកម្មច្រើន។ ប៉ុន្តែបច្ចុប្បន្ននេះ និងទៅអនាគត គេរំពឹងថា អាជីវកម្មកូរ៉េខាងត្បូងនឹងជំរុញការវិនិយោគនិងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា៖ បច្ចេកវិទ្យាខ្ពស់ ថាមពល ហិរញ្ញវត្ថុ-ធនាគារ ការទិញ-លក់ និងការរួមបញ្ចូលគ្នានៃអាជីវកម្ម សេវាកម្ម។ល។

លោក Do Nhat Hoang ប្រធាននាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការ និងវិនិយោគបានចែករំលែកថា៖ “នាពេលថ្មីៗនេះ និន្នាការវិនិយោគរបស់ធុរកិច្ចកូរ៉េខាងត្បូងគឺ បច្ចេកវិទ្យាឌីជីថល អេឡិចត្រូនិច ថាមពលស្អាត សេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិត។ ទាំងនេះគឺជាវិស័យដែលកូរ៉េខាងត្បូងកំពុងឈានមុខគេនៅលើពិភពលោក។ វៀតណាមក៏ប្ដេជ្ញាចិត្តឈានទៅមុខក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍។ ដូច្នេះហើយ សក្ដានុពល និងនិន្នាការវិនិយោគរបស់កូរ៉េខាងត្បូងគឺសមស្របនឹងយុទ្ធសាស្ត្រទាក់ទាញការវិនិយោគប្រកបដោយគុណភាពខ្ពស់របស់វៀតណាម។ ក្រសួងផែនការនិងវិនិយោគ បាន កំពុង និងតែងតែអមដំណើរជាមួយវិនិយោគិន ដើម្បីគាំទ្រ និងជំរុញលំហូរមូលធនរបស់កូរ៉េខាងត្បូងឱ្យកាន់តែខ្លាំងឡើងៗ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top