• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - កូរ៉េខាងត្បូងគោរពការរក្សា និងអភិវឌ្ឍន៍​ទំនាក់ទំនង​ភាពជាដៃគូ​សហប្រតិបត្តិការយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ចើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Chung Eui Yong ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមិថុនា។

ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ


រដ្ឋមន្រ្តីទាំងពីររូបបានអះអាងការគោរពការរក្សានិងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង វៀតណាម - កូរ៉េខាងត្បូង ហើយឯកភាពគ្នាពង្រឹង ការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម ជួយឧបត្ថម្ភអភិវឌ្ឍន៍ និងគាំពារពលរដ្ឋ។

ទាក់ទងនឹងបញ្ហាអន្តរជាតិនិងតំបន់នោះភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនិងសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពលើយន្តការពហុភាគី; សហការគ្នាយ៉ាងសកម្ម ដើម្បីវៀតណាមទទួលតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាន - កូរ៉េខាងត្បូងយ៉ាងល្អប្រសើរចាប់ពីខែសីហា ឆ្នាំ ២០២១; គាំទ្រការថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ចំពោះភាគីកូរ៉េខាងត្បូងវិញ លោករដ្ឋមន្ត្រីការបរទេស Chung Eui Yong បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងនឹងជាដៃគូយ៉ាងជិតស្និទ្ធិរបស់វៀតណាម ក្នុងដំណើរការអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម, 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top