• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កាតាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបលោក Soltan Bin Saad Al-Muraikhi រដ្ឋលេខាធិការក្រសួងការបរទេសកាតា មកជំរាបសួរ ក្នុងឱកាសចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសវៀតណាម និងកាតា។
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកាតា លោក Sultan bin Saad bin Sultan Al Muraikhi។ រូបថត៖ Lam Khanh/TTXVN

ក្នុងជំនួបនេះ ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងសម័យប្រជុំពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ រដ្ឋមន្ត្រី លោក Bui Thanh Son បានស្នើឲ្យភាគីទាំងពីរតាមដានយ៉ាងដិតដល់នូវការអនុវត្តការសន្យា និងកិច្ចព្រមព្រៀងដែលសម្រេចបាន ផ្តល់អាទិភាពលើការជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និង អនុវត្តគំនិតផ្តួចផ្តើមដើម្បីជំរុញការវិនិយោគរបស់កាតាក្នុងវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា។

រដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរពង្រឹងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសការជំរុញតួនាទីជាសមាជិកសកម្ម ជាស្ពានដើម្បីជំរុញការចងសម្ព័ន្ធរវាងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងអាស៊ាន។

រីឯខ្លួនវិញ រដ្ឋលេខាធិការកាតាបានអះអាងថា កាតាមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាមឱ្យកាន់តែស៊ីជម្រៅថែមទៀត។ កាតានឹងសម្របសម្រួលដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារកិច្ចសហប្រតិបត្តិការដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ ជាពិសេសក្នុងការជំរុញដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរ និងការសម្របសម្រួលលើបញ្ហាអន្តរជាតិ និងតំបន់។

នាព្រឹកថ្ងៃដដែល អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Nguyen Minh Hang និងរដ្ឋលេខាធិការក្រសួងការបរទេសកាតា លោក Soltan Bin Saad Al-Muraikhi បានធ្វើជាសហអធិបតីនៃសម័យប្រជុំពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសវៀតណាម និងកាតា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

តួនាទីដឹកនាំរបស់បក្សគឺជាកត្តាសម្រេចសម្រាប់ជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាម

តួនាទីដឹកនាំរបស់បក្សគឺជាកត្តាសម្រេចសម្រាប់ជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាម

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម អគ្គលេខាបក្សកុម្មុយនិស្តអេហ្ស៊ីប លោក Salah Adly Abdelhafiz បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមបានដើរតួនាទីជាអ្នកដឹកនាំដ៏សំខាន់នៅក្នុងជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាមអស់រយៈពេលជិតមួយសតវត្សរ៍មកហើយ។

Top