ជាព្រឹត្តិការណ៍មួយដែលបានរៀបចំឡើងក្នុងឱកាសខួបលើកទី
៧០ នៃទិវាបុណ្យជាតិ និងការបង្កើតកងយោធពលខេមរភូមិន្ទកម្ពុជា VIDEX ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែតុលា
ដោយទាក់ទាញការចូលរួមពីអង្គភាពអាជីវកម្មទាំងវៀតណាមនិងកម្ពុជាជិត ១៥០
ជាមួយនឹងស្តង់ទំនិញចំនួន ២០០ ដូចជា គ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យា មនុស្សយន្ត យន្តហោះគ្មានមនុស្សបើកឯកទេស
ឧបករណ៍ឧស្សាហកម្ម គ្រឿងយន្តកសិកម្ម ជី គ្រាប់ពូជរុក្ខជាតិ សម្លៀកបំពាក់វាយនភ័ណ្ឌ
ស្បែកជើង អេឡិចត្រូនិច គ្រឿងអគ្គិសនី សម្ភារៈសំណង់ សិប្បកម្ម ទំនិញប្រើប្រាស់ជាដើម។
លើសពីនេះ
ពិព័រណ៌ក៏មានសកម្មភាពតាំងបង្ហាញ និងឧទ្ទេសនាមអំពីរូបភាពមួយចំនួននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្ស
រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា; ឧទ្ទេសនាមសមិទ្ធិផលសេដ្ឋកិច្ច
និងការពារជាតិរួមរបស់កងទ័ពប្រជាជនវៀតណាមនាពេលថ្មីៗនេះ។
ក្នុងក្របខ័ណ្ឌនៃ
VIDEX
២០២៣ នឹងប្រព្រឹត្តទៅសិក្ខាសាលា “លើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
និងការតភ្ជាប់ពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា ២០២៣” ដោយមានការចូលរួមពីតំណាងអាជីវកម្មចំនួន
១៥០ មកពីប្រទេសទាំងពីរ។ បន្ទាប់មកទៀត នាថ្ងៃទី ២៨ ខែតុលា សិក្ខាសាលា “ពង្រឹងការតភ្ជាប់
និងអភិវឌ្ឍន៍សេវាកម្មភស្តុភារលើផ្លូវវៀតណាម - កម្ពុជា” ក៏ត្រូវបានប្រារព្ធឡើងដោយមានការចូលរួមពីធុរកិច្ចចំនួន
១២០ មកពីប្រទេសទាំងពីរ ក្រោមការដឹកនាំរបស់សាជីវកម្មកំពុងផែសាយហ្គន ផងដែរ៕







