• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - កម្ពុជា៖ ទំនាក់ទំនងពិសេសត្រូវបានពង្រឹងដោយឥតឈប់ឈរ បើកចេញយុគសម័យដ៏លេចធ្លោមួយក្នុងកិច្ចសហប្រតិបត្តិការ

នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមសន្និសីទសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៃបណ្តាខេត្តជាប់ព្រំដែន វៀតណាម - កម្ពុជាលើកទី ១៣ ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឧបនាយករដ្ឋមន្ត្រី លោកប៊ូយ ថាញ់សឹន បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលជួបឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ប៊ូយ ថាញ់ សឺន។ (រូបថត៖ VOV)

នៅក្នុងជំនួបទទួលជួប ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចហ៊ុន សែន បានស្វាគមន៍លោកឧបនាយករដ្ឋមន្ត្រី ប៊ូយ ថាញ់ សឹន អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាម មកកាន់កម្ពុជា ដើម្បីធ្វើជាសហប្រធានសន្និសីទសហប្រតិបត្តិការ និងអភិវឌ្ឍន៍បណ្តាខេត្តព្រំដែនវៀតណាម-កម្ពុជាលើកទី១៣ ហើយបានអះអាងថា សន្និសីទនេះនឹងរួមចំណែកជាវិជ្ជមានដល់ការពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ចីរភាពយូរអង្វែង រវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី ប៊ូយ ថាញ់ សឹន បានសម្តែងសេចក្តីសោមនស្សរីករាយដែលទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្តពង្រឹងយ៉ាងខ្លាំងក្នុងរយៈពេលថ្មីៗនេះ; កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ និងក្លាយជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងទ្វេភាគី។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងសន្ធិសញ្ញារវាងប្រទេសទាំងពីរ ជាពិសេសលទ្ធផលសំខាន់ៗ ដែលសម្រេចបាននៅក្នុងសន្និសីទសហប្រតិបត្តិការ និងអភិវឌ្ឍន៍បណ្តាខេត្តព្រំដែនវៀតណាម-កម្ពុជាលើកទី១៣៕ 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top