• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - កម្ពុជាបន្តកសាងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាព យូរអង្វែង

នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងក្នុងតំបន់) នៅទីក្រុងវ៉ាស៊ីនតោន ក្នុងឱកាស អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងបំពេញទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ (រូបថត៖ VOV)  

ផ្លាស់ប្ដូរយោបល់អំពីទំនាក់ទំនងវៀតណាម-កម្ពុជា នាយករដ្ឋមន្ត្រីទាំងពីររូប បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍន៍ជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ជាពិសេសការថែរក្សាជំនួបប្រាស្រ័យ ការផ្លាស់ប្តូរជាន់ខ្ពស់ និងយន្ត ការសហប្រតិបត្តិការលើគ្រប់បណ្តាញ; ទំហំពាណិជ្ជកម្មទ្វេភាគីរក្សាបាននូវសន្ទុះ កំណើនជាវិជ្ជមាន ដោយសម្រេចបានចំនួន ៣,៣៧ ពាន់លានដុល្លាអាមេរិកក្នុង ត្រីមាសទីមួយនៃឆ្នាំ ២០២២ កើនឡើង ២៤,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

ដើម្បីបន្តជំរុញទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិ ការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងប្រទេសទាំងពីរនាពេលខាងមុខ លោក នាយករដ្ឋមន្ត្រីទាំងពីររូប បានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា - វៀតណាម ឆ្នាំ ២០២២” សម្របសម្រួលគ្នា រៀបចំសកម្មភាពដ៏មានអត្ថន័យ ដើម្បីអបអរសាទរខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ; ខិតខំប្រឹងប្រែងរក្សាសន្ទុះអភិវឌ្ឍន៍ពាណិជ្ជកម្ម - វិនិយោគ; ជំរុញទេសចរណ៍ រួមទាំងទេសចរណ៍ផ្លូវគោក; ប្រើប្រាស់ប្រព័ន្ធច្រកទ្វារ ព្រំដែនប្រកបដោយប្រសិទ្ធភាព ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការជួប ប្រាស្រ័យរវាងប្រជាជន; ពង្រីកសមិទ្ធិផលនៃការបោះបង្គោលព្រំដែន ហើយសហការ គ្នាកសាងព្រំដែនសន្តិភាព មិត្តភាពរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top