• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - កម្ពុជាថែរក្សានិងពូនជ្រុំនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ

នៅក្នុងជំនួបនេះ សម្តេច សាយ ឈុំ បានគូសបញ្ជាក់ថា៖ កម្ពុជានឹងរួមជាមួយវៀតណាម ក្នុងកិច្ចការពារ ថែរក្សា ពូនជ្រុំ និងមរតកទៅជំនាន់ក្រោយ នូវទំានក់ទំនងដ៏ល្អប្រសើរនេះ។
  អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ (រូបថត៖ TTXVN)  

នាថ្ងៃទី ២៥ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណៈបក្ស ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា សម្តេច សាយ ឈុំ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។ នៅក្នុងជំនួបនេះ សម្តេច សាយ ឈុំ បានគូសបញ្ជាក់ថា៖ កម្ពុជានឹងរួមជាមួយវៀតណាម ក្នុងកិច្ចការពារ ថែរក្សា ពូនជ្រុំ និងមរតកទៅជំនាន់ក្រោយ នូវទំានក់ទំនងដ៏ល្អប្រសើរនេះ   តាមបាវចនានៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ព្រមទាំងទំនាក់ទំនងរវាងបក្សទាំងបីនិងប្រទេសទាំងបីកម្ពុជា-វៀតណាម-ឡាវ ផងដែរ។

អញ្ជើញជាការឆ្លើយតប អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា ក៏ដូចជារវាងប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងវិបុលភាពរបស់ប្រទេសនិមួយៗ ប្រជាជនមានជីវភាពសម្បូរធូរធារ សុខសន្តិភាព និងឋានៈអន្តរជាតិនៃប្រទេសនីមួយៗត្រូវបានលើកកម្ពស់។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញពិភាក្សាអំពីទិសដៅសំខាន់ៗ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ជាពិសេសយន្តការនៃកិច្ចប្រជុំជាន់ខ្ពស់រវាងបក្សទាំងពីរ រដ្ឋាភិបាល រដ្ឋសភា ក្រសួង ស្ថាប័ន អង្គការមហាជន អំពីប្រពៃណីទំនាក់ទំនង វៀតណាម-កម្ពុជា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំពាណិជ្ជកម្មវៀតណាម-ថៃ សម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិក

ខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំពាណិជ្ជកម្មវៀតណាម-ថៃ សម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិក

នៅរសៀលថ្ងៃទី ១៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី Urawadee Sriphiromya ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម។

Top