• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​អំពាវនាវ​ឲ្យ​បង្កើន​កិច្ចខិតខំប្រឹងប្រែង​កាត់បន្ថយ​គ្រោះអត់ឃ្លាន​ ​ដោយ​សារជម្លោះ

នៅថ្ងៃទី ២១ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបើកកិច្ចប្រជុំតាមទម្រង់ Arria ក្រោមប្រធានបទគ្រោះអត់ឃ្លាន និងជម្លោះក្រោមការដឹកនាំរបស់ប្រទេសអៀរឡង់។
  លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VNA)  
 

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវដល់សហគមន៍អន្តរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយគ្រោះអត់ឃ្លាន ដោយសារជម្លោះ ។

លោកឯកអគ្គរដ្ឋទូតក៏បានអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះអង្គការសហប្រជាជាតិ FAO, WFP និង ដៃគូមនុស្សធម៌ ដើម្បីជួយឧបត្ថម្ភដល់ប្រជាជននៅតាមភូមិសាស្ត្រជាច្រើន; លើកទឹកចិត្តដល់អង្គការសហប្រជាជាតិ និងដៃគូនានា ដើម្បីជំរុញវិធានការដោះស្រាយបញ្ហាតម្លៃទំនិញចាំបាច់មួយចំនួន ដែលឡើងថ្ងៃនាបច្ចុប្បន្ន។

លោកឯកអគ្គរដ្ឋទូតវៀតណាមបានសង្កត់ធ្ងន់លើទំនួលខុសត្រូវរបស់ភាគីជម្លោះក្នុងការធានាការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងមិនប្រើប្រាស់ការបង្អត់អាហារឧបតករណ៍បម្រើគោលដៅយោធា ដែលវៀតណាមបានជំរុញជាមួយការគាំពារពីប្រទេសទាំងអស់ជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានឲ្យដឹងថា ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ ក្នុងការជំរុញការដោះស្រាយមូលហេតុឫសគល់នៃជម្លោះ កសាងសន្តិភាព និងទប់ស្កាត់ជម្លោះ ហើយតាមនោះកាត់បន្ថយហានិភ័យនៃគ្រោះអត់ឃ្លានដែលបណ្តាលមកពីជម្លោះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បើកពិធីបុណ្យវិហារ Huyen Tran៖ តបស្នងសងគុណចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិ

បើកពិធីបុណ្យវិហារ Huyen Tran៖ តបស្នងសងគុណចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិ

នេះគឺជាសកម្មភាពប្រចាំឆ្នាំនៃពិធីបុណ្យនិទាឃរដូវក្នុងក្របខ័ណ្ឌនៃមហោស្រព Hue ២០២៣។

Top