• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​អំពាវនាវឲ្យសហគមន៍អន្តរជាតិ​ឯកភាពគ្នា​ក្នុងការ​ជួយឧបត្ថម្ភ​ស៊ីរីបានជំនះពុះពារលើការលំបាកសាកល្បង

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២០ ខែមករា បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ សំដៅដោះស្រាយបញ្ហាប្រឈមនានានៅស៊ីរី។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ សំដៅដោះស្រាយបញ្ហាប្រឈមនានានៅស៊ីរី


បេសសកជនពិសេសរបស់អគ្គលេខា ធិការអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Geir Pedersen និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌លោក Mark Lowcock បានរាយការណ៍អំពីស្ថានភាពនេះ។ អញ្ជើញថ្លែងទៅកាន់អង្គប្រជុំ ឯកអគ្គរដ្ឋទូត Pham Hai Anh ភារៈធារីស្ដីទីរបស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវដល់ភាគីទាក់ទិននានាចូលរួមប្រកបដោយលក្ខណៈស្ថាបនានៅក្នុងវង់ចរចានាពេលខាងមុខរបស់គណៈកម្មាធិការធម្មនុញ្ញ។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការទាញយកដំណាក់កាលសន្តិសុខស្ថិរភាពនាបច្ចុប្បន្ននេះ ដើម្បីផ្ដោតសំខាន់លើកិច្ចសន្ទនានិងចរចា សំដៅជំរុញដំណើរការនយោបាយ។ លើលពីនេះទៅទៀត លោកឯកអគ្គរដ្ឋទូត Pham Hai Anh ក៏បានចែករំលែកការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗនៅស៊ីរី ព្រមទាំងអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការ និងជំនួយឧបត្ថម្ភអន្តរជាតិ សំដៅធានាដំណើរការផ្ដល់ជំនួយឧបត្ថម្ភមិនត្រូវអាក់ខាននៅគ្រប់ទីកន្លែងនៅស៊ីរីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top