• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​និងព្រុយណេនឹង​ពង្រឹងកិច្ចសហប្រតិបត្តិការ លើក​កម្ពស់​មជ្ឈភាភ​របស់អាស៊ាន

នារសៀលថ្ងៃទី ១៩ មករា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ លោក Dato Erywan Pehin Yusof ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh (រូបថត៖ baoquocte.vn)


ក្រោមប្រធានបទ “រួមគ្នាយកចិត្តទុកដាក់ រួមគ្នាត្រៀមរៀបចំនិងរួមគ្នាប្រកបដោយវិបុលភាព” នោះ លោករដ្ឋមន្ត្រី Dato Erywan Pehin Yusof បានចែករំលែកអំពីការតំរង់ទិសដៅ និងអាទិភាពក្នុងឆ្នាំប្រធានអាស៊ាន ២០២១ ក្នុងនោះមានការអនុវត្តន៍គំនិតផ្ដួចផ្ដើម ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៨ និងការស្ដារឡើងវិញក្រោយពីជំងឺរាតត្បាត ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០២០ ព្រមទាំងជំរុញការកសាងចក្ខុវិស័យសម្រាប់អាស៊ានក្រោយឆ្នាំ ២០២៥ ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី សណ្ដាប់ធ្នាប់តំបន់ ដោយផ្អែកលើច្បាប់និងកសាងគំនិតផ្ដួចផ្ដើមសហប្រតិបត្តិការដោយឆ្ពោះទៅរកប្រជាជន។ លោករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាថា វៀតណាម និងព្រុយណេនឹងពង្រឹងការសម្របសម្រួលគ្នា រួមចំណែកពង្រឹងសាមគ្គីភាពផ្ទៃក្នុងលើកកម្ពស់សមត្ថភាពបន្សាំ ក៏ដូចជាមជ្ឈភាពរបស់អាស៊ាន ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពរួមនៅក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top