• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឧទ្ទេសនាម​​ម្ហូបអាហារនិងវប្បធម៌ដល់មិត្តភក្តិអន្តរជាតិ ក្នុង​ការតាំង​ពិព័រណ៍ការទូតអាហ្វ្រិកខាងត្បូងឆ្នាំ ២០២២

នាថ្ងៃទី ២២ ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងបានចូលរួមការតាំងពិព័រណ៍ការទូតអាហ្វ្រិកខាងត្បូងឆ្នាំ ២០២២ (Diplomatic Fun Fair 2022) ជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលត្រូវបានក្រសួងសហប្រតិបត្តិការនិងទំនាក់ទំនងអន្តរជាតិអាហ្វ្រិកខាងត្បូង រៀបចំឡើងនៅសួនឧទ្យានប្រធានាធិបតី នៅរដ្ឋធានី Pretoria ។
  រូបភាព៖ ( Vũ Tùng/TTXVN)  

នៅក្នុងការតាំងពិព័រណ៍នេះ ស្ថានទូតវៀតណាមបានឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីប្រវត្តិសាស្ត្រ ប្រពៃណីវប្បធម៌ និងរូបភាពស្រស់ស្អាតជាច្រើនអំពីប្រទេស និងប្រជាជនវៀតណាម។ ស្ថានទូតវៀតណាមក៏នាំមកនូវគំនូរ រូបថតជាច្រើនដែលឧទ្ទេសនាមអំពីទេសភាពដ៏ស្រស់ស្អាតរបស់ប្រទេសជាតិ និងសិប្បកម្ម និងសិល្បៈដែលត្រូវបានចម្លាក់យ៉ាងល្អិតល្អន់។ លើសពីនេះទៅទៀត មិត្តភក្តិអន្តរជាតិក៏បានទទួលទានមហូបអាហារដ៏វិសេសវិសាលរបស់វៀតណាមដូចជា នែម កាហ្វេជាដើម។

ត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ ២០០៦ ការតាំងពិព័រណ៍ការទូតអាហ្វ្រិកខាងត្បូងបានប្រមូលផ្តុំទីភ្នាក់ងារតំណាងការទូតនៃបណ្តាប្រទេសប្រចាំនៅអាហ្វ្រិកខាងត្បូង។ តាមរយៈការតាំងបង្ហាញ និងការផ្សព្វផ្សាយរបស់បណ្តាប្រទេស រួមជាមួយសកម្មភាពសិល្បៈ តន្ត្រី និងម្ហូបអាហារ ព្រឹត្តិការណ៍នេះដើរតួនាទីជាគ្រឹះស្ថានជំរុញ និងលើកតម្កើងឯកភាព និងពហុបែបរបស់ពិភពលោក។ ក្រោយរយៈពេល ២ ឆ្នាំ រងការអាកខានដោយសារជំងឺរាតត្បាត COVID-19 ការតាំងពិព័រណ៍ការទូតអាហ្វ្រិកខាងត្បូងឆ្នាំ ២០២២ មានការចូលរួមពីបេសកកម្មការទូត និងអង្គការអន្តរជាតិចំនួន ៦០ រួមទាំងស្ថាប័ននានារបស់អង្គការសហប្រជាជាតិផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top