• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអះអាងពីកិច្ចសន្ទនាសំដៅបញ្ឈប់គ្រោះថ្នាក់នុយក្លេអ៊ែរនៅលើពិភពលោក

វៀតណាមបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយមានការទទួលខុសត្រូវនូវរាល់កាតព្វកិច្ចជាតិក្នុងក្របខ័ណ្ឌសន្ធិសញ្ញា NPT ក៏ដូចជាការសន្យាអន្តរជាតិដ៏សំខាន់ៗផ្សេងទៀតក្នុងវិស័យនេះ រួមចំណែកថែរក្សាសន្តិភាពក្នុងតំបន់ និងអន្តរជាតិ។
  អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc  

នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ កិច្ចប្រជុំបូកសរុបលើកទី ១០ នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) បានបើកនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ក្រោយរយៈពេល ២ ឆ្នាំត្រូវអាក់ខាន ដោយសារជំងឺរាតត្បាតកូវីដ ១៩។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc បានអះអាងថា គោលការណ៍ និងគោលនយោបាយឥតងាករេរបស់វៀតណាមគឺជំរុញតុល្យភាពសម្រាប់សសរស្តម្ភទាំង ៣ នៃសន្ធិសញ្ញាគឺ មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ អំពាវនាវឱ្យបណ្ដាប្រទេសលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងសង្កត់ធ្ងន់លើសិទ្ធិរបស់បណ្ដាប្រទេសក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បីគោលបំណងសន្តិភាព។ លោកអនុរដ្ឋមន្ត្រីបានអះអាងថា វៀតណាមបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយមានការទទួលខុសត្រូវនូវរាល់កាតព្វកិច្ចជាតិក្នុងក្របខ័ណ្ឌសន្ធិសញ្ញា NPT ក៏ដូចជាការសន្យាអន្តរជាតិដ៏សំខាន់ៗផ្សេងទៀតក្នុងវិស័យនេះ រួមចំណែកថែរក្សាសន្តិភាពក្នុងតំបន់ និងអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកសំណើរវិស័យធ្វើសកម្មភាពចំនួន ៥ គឺ ពង្រឹងសន្ធិសញ្ញា;  លុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង; ដោះស្រាយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងអាស៊ី; ជំរុញការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីគោលដៅសន្តិភាព ហើយតាមនោះរួមចំណែកអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) និងអនុវត្តន៍ការសន្យានៃសន្ធិសញ្ញា។

កិច្ចប្រជុំ NPT លើកនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែសីហាដល់ថ្ងៃទី ២៦ ខែសីហាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top