• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអះអាងថា អាស៊ានគាំទ្រចំពោះការមិនរីកសាយភាយនិងរំសាយអាវុធប្រល័យលោក


លោកឯកអគ្គរដ្ឋទូត Dang Dinh Quy។ (រូបថត៖ TTXVN)
 

នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការរំសាយសព្វាវុធនិងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការលេខ១) នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំជាប្រចាំដោយមានការចូលរួមរបស់លោក ប្រធានមហាសន្និបាតអ.ស.ប Volkan Bozkir និងលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងនិងបេសកជនជាន់ខ្ពស់របស់លោកអគ្គលេខា ធិការអ.ស.បទទួលបន្ទុកការរំសាយសព្វាវុធ ព្រមទាំងតំណាងប្រទេស សមាជិកអ.ស.បផ្សេងៗទៀត។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀត ណាមប្រចាំអ.ស.បបានតាងនាមសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្លែងសុន្ទរកថានៅកិច្ចប្រជុំនេះ ក្នុងនោះបានសង្កត់ធ្ងន់ទៅលើការ ព្រួយបារម្ភរបស់អាស៊ានចំពោះវត្តមាននៃអាវុធនុយក្លេអ៊ែរក៏ដូចជាផល វិបាកនៃការប្រើប្រាស់ប្រភេទអាវុធនេះផងដែរ។ អាស៊ានចាត់ទុកថា ការ លុបបំបាត់ចោលអាវុធនុយ ក្លេអ៊ែរទាំងស្រុងគឺជាដំណោះស្រាយតែមួយគត់ ហើយគាំទ្រចំពោះការអនុវត្តសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។ អាស៊ានអំពាវនាវឲ្យប្រទេសនានាបន្តចុះហត្ថលេខានិងអនុម័តលើ សន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ (CTBT) និងសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) ដើម្បីឲ្យសន្ធិសញ្ញាទាំងពីរនេះឆាប់បាន ចូលជាធរមាន។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់ នៃការបន្តកិច្ចសន្ទនា កិច្ចចរចា ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧប ទ្វីបកូរ៉េ ព្រមទាំងអះអាងនូវការសន្យារបស់អាស៊ានស្ដីពីតំបន់អាស៊ីអាគ្នេយ៍ មួយគ្មានអាវុធនុយក្លេអ៊ែរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top