• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអះអាងជាថ្មីម្ដងទៀតនូវការគាំទ្រចំពោះដំណោះស្រាយគ្រប់ជ្រុងជ្រោយនិងយូរអង្វែងសម្រាប់ជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន

នៅកិច្ចប្រជុំប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខសឹងតែទាំងអស់សុទ្ធតែសម្ដែងនូវការព្រួយបារម្ភហើយប្រឆាំងជំទាស់នឹងផែនការរួមបញ្ចូលដែនដីរបស់អ៊ីស្រា អែល ដោយចាត់ទុកថា នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិក្នុងនោះមានធម្មនុញ្ញ អ.ស.បនិងសេចក្ដីសម្រេចចិត្តផ្សេងៗទៀតងរបស់ក្រុមប្រឹក្សាសន្តិសុខផងដែរ។

ប្រទេសសមាជិកនៃក្រុមប្រឹក្សាសន្តិសុខចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ (រូបថត៖ TTXVN)



ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី២១ កក្កដា បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំពីស្ថានភាព នៅមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនក្នុងរយៈពេលថ្មីៗនេះ។ នៅកិច្ចប្រជុំ ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខសឹងតែទាំងអស់សុទ្ធតែសម្ដែងនូវការព្រួយបារម្ភហើយប្រឆាំងជំទាស់នឹងផែនការរួមបញ្ចូលដែនដីរបស់អ៊ីស្រាអែល ដោយចាត់ទុកថា នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិក្នុងនោះមានធម្មនុញ្ញអ.ស.បនិងសេចក្ដីសម្រេចចិត្តផ្សេងៗទៀតងរបស់ក្រុមប្រឹក្សាសន្តិសុខផងដែរ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.បបានចែករំលែកនូវការព្រួយបារម្ភរបស់ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខនានានិងសហគមន៍អន្តរជាតិចំពោះផែនការរបស់អ៊ីស្រាអែលស្ដីពីការរួមបញ្ចូលតំបន់ដែនដីមួយចំនួនដែលប្រទេសនេះទន្ទ្រានកាន់កាប់នៅតំបន់ត្រើយខាងលិច ព្រមទាំងអះអាងថា សកម្មភាពនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ ក៏ដូចជាដើរផ្ទុយទៅនឹងផលប្រយោជន៍ដ៏យូរអង្វែងរបស់អ៊ីស្រាអែលនេះឯងផងដែរ។ ប្រសិនបើត្រូវបាន អនុវត្តគឺផែនការនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើលទ្ធភាពនៃការបង្កើតដំណោះស្រាយរដ្ឋ ២ ក៏ដូចជាសន្តិភាពនិងស្ថិរភាពនៅតំបន់មជ្ឈឹមបូព៌ា និងធ្វើឲ្យស្ថានភាពមនុស្សធម៌ដែលប្រជាជនប៉ាឡេស្ទីនកំពុងត្រូវប្រឈមកាន់តែអាក្រក់ទៅៗផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top