• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យប្រទេសនានាគោរពតាមស្តង់ដារនិងកាតព្វកិច្ចគតិយុត្តយ៉ាងពេញលេញក្រោម UNCLOS

ថ្លែងមតិក្នុងសម័យប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅ UN បានអំពាវនាវឲ្យប្រទេសនានាបន្តជំរុញការគោរព UNCLOS លើវិស័យជាក់លាក់នីមួយៗនៃកិច្ចសហប្រតិបត្តិការសមុទ្រហើយអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់សកម្មភាពសេដ្ឋកិច្ចសមុទ្រក្នុងយុទ្ធសាស្ត្រធានាកំណើន និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។

ចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែធ្នូ (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ បានបើកសម័យប្រជុំពិភាក្សាពេញអង្គជាប្រចាំស្តីពីមហាសមុទ្រ និងច្បាប់សមុទ្រ ចំឱកាសខួបលើកទី ៣០ ទិវាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ចូលជាធរមាន។ ថ្លែងមតិក្នុងសម័យប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅ UN បានអំពាវនាវឲ្យប្រទេសនានាបន្តជំរុញការគោរព UNCLOS លើវិស័យជាក់លាក់នីមួយៗនៃកិច្ចសហប្រតិបត្តិការសមុទ្រហើយអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់សកម្មភាពសេដ្ឋកិច្ចសមុទ្រក្នុងយុទ្ធសាស្ត្រធានាកំណើន និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅ UN ថ្លែងនៅសម័យប្រជុំ។ (រូបថត៖ TTXVN)

ទាក់ទិននឹងស្ថានភាពនៅសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសម្តែងការព្រួយបារម្ភអំពីសកម្មភាព និងឧប្បត្តិហេតុតានតឹងជាច្រើនដែលកើតឡើងនៅសមុទ្រខាងកើតនាពេលថ្មីៗនេះ បានប៉ះពាល់ដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ ដើរផ្ទុយទៅនឹងបទប្បញ្ញត្តិរបស់ UNCLOS។ ដោយសង្កត់ធ្ងន់លើជំហរជាគោលការណ៍របស់វៀតណាមដែលគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS នោះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានស្នើឱ្យប្រទេសពាក់ព័ន្ធអនុវត្តន៍ឱ្យបានពេញលេញ និងប្រកបដោយសុឆន្ទៈនូវកាតព្វកិច្ចក្រោម UNCLOS អនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) អនុវត្តន៍ការអត់ធ្មត់ កសាងទំនុកចិត្ត ដោះស្រាយការវិវាទដោយសន្តិវិធី គោរពយ៉ាងពេញលេញនូវដំណើរការការទូត និងគតិយុត្ត។ វៀតណាមជានិច្ចកាលគោរពសិទ្ធិរបស់បណ្ដាប្រទេសជាប់មាត់សមុទ្រក្នុងការចេញផ្សាយច្បាប់សមុទ្រក្នុងស្រុក ស្របតាម UNCLOS ព្រមទាំងសំណូមពរឲ្យមានការគោរពអធិបតេយ្យភាព និងសិទ្ធិស្របច្បាប់របស់ប្រទេសជាប់មាត់សមុទ្រដទៃទៀត។ វៀតណាមអះអាងសារជាថ្មីនូវការសន្យាអនុវត្តន៍ DOC យ៉ាងពេញលេញ ហើយបន្តពិភាក្សាយ៉ាងសកម្មជាមួយប្រទេសផ្សេងៗ ឆ្ពោះទៅរកការសម្រេចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយសុពលភាព ភាពជាក់ស្ដែង និងស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS។

គួរឲ្យជម្រាបថា UNCLOS ត្រូវបានអនុម័តនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨២ ហើយចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៤។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេស១០៧ដំបូងគេដែលបានចុះហត្ថលេខា ហើយបន្ទាប់មកផ្តល់សច្ចាប័នលើអនុសញ្ញានេះនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៤។ បច្ចុប្បន្ន UNCLOS មានសមាជិកចំនួន ១៧០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

នៅចំពោះមុខមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា សមាជិកព្រឹទ្ធសភាអាមេរិក លោក Steve Daines (មកពីគណបក្សសាធារណរដ្ឋ រដ្ឋ Montana) បានផ្ញើលិខិតអបអរសាទរជូនចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងប្រជាជនវៀតណាម ដោយបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។

Top