• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យធានាការអនុវត្តការសន្យាអំពីហិរញ្ញវត្ថុអាកាសធាតុ

លោកស្រីអគ្គទីប្រឹក្សា Le Thi Minh Thoa អនុប្រធានក្រុម បេសកកម្មវៀតណាមប្រចាំអ.ស.ប បានចែករំលែកការព្រួយបារម្មណ៍ចំពោះបញ្ហា ប្រឈមដោយការប្រែប្រួលអាកាសធាតុដែលបណ្ដាលឲ្យប្រជាជនរាប់សិបលាននាក់បាត់លំនៅដ្ឋាន ធ្វើឲ្យបញ្ហាប្រឈមសន្តិសុខឆ្លងដែនកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅ តំបន់ដែល រងផលប៉ះពាល់ដោយជម្លោះ។
  លោកស្រីអគ្គទីប្រឹក្សា Le Thi Minh Thoa អនុប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំអ.ស.ប។   

នៅថ្ងៃទី៩ ខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (..) បាន ប្រារព្ធកិច្ចប្រជុំតាមទម្រង់ Arria ក្រោមប្រធានបទ "ការរួមវិភាគទានហិរញ្ញវត្ថុអាកាស ធាតុក្នុងការរក្សាសន្តិភាពនិងសន្តិសុខ" ក្រោមអធិបតីភាពរបស់លោក Sultan Al-Jaber បេសកជនពិសេសទទួលបន្ទុកការប្រែប្រួលអាកាសធាតុ និងជារដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មនិងបច្ចេកវិទ្យាអេមីរ៉ាតអារ៉ាប់រួម (UAE) - ជាប្រទេសដែលកំពុងកាន់ តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែមីនាឆ្នាំ២០២២។  

ថ្លែងនៅកិច្ចប្រជុំនេះ លោកស្រីអគ្គទីប្រឹក្សា Le Thi Minh Thoa អនុប្រធានក្រុម បេសកកម្មវៀត ណាមប្រចាំអ.. បានចែករំលែកការព្រួយបារម្មណ៍ចំពោះបញ្ហា ប្រឈមដោយការប្រែប្រួលអាកាសធាតុដែលបណ្ដាលឲ្យប្រជាជនរាប់សិបលាននាក់បាត់លំនៅដ្ឋាន ធ្វើឲ្យបញ្ហាប្រឈមសន្តិសុខឆ្លងដែនកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅ តំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ។ តំណាងវៀតណាមបានអំពាវនាវឲ្យបង្កើន ទំនាក់ទំនងភាពជាដៃគូ និងការសម្របសម្រួលក្នុងប្រព័ន្ធអ..បទាំងមូល ដើម្បី ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយគាំទ្រក្រុមប្រឹក្សាសន្តិសុខដើម្បីបន្ត ពិភាក្សាអំពីសន្តិសុខអាកាសធាតុ តួនាទីនៃហិរញ្ញវត្ថុអាកាសធាតុក្នុងការបង្ការទប់ ស្កាត់ជម្លោះ ការថែរក្សាសន្តិភាព ការជួយឧបត្ថម្ភមនុស្សធម៌ និងការកសាងឡើងវិញ ក្រោយជម្លោះ។

តំណាងវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោម ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ វៀតណាមកំពុងខិតខំប្រឹងប្រែងកាត់បន្ថយ ផលប៉ះពាល់អវិជ្ជមានដោយការប្រែប្រួលអាកាសធាតុ ហើយធានាការបំភាយឧស្ម័ន សូន្យសុទ្ធត្រឹមឆ្នាំ២០៥០។ វៀតណាមសន្យា បន្តចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរ ជាតិ ជំរុញទំនាក់ទំនងភាពជាដៃគូ និងហិរញ្ញវត្ថុអាកាសធាតុ ដើម្បីឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីស្នើយុវជនវៀតណាមលើកកម្ពស់ស្មារតី ឈានមុខទាំង៥

នាយករដ្ឋមន្ត្រីស្នើយុវជនវៀតណាមលើកកម្ពស់ស្មារតី “ឈានមុខទាំង៥”

នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធីសន្ទនារបស់នាយករដ្ឋមន្ត្រីជាមួយយុវជនដោយប្រធានបទ៖ “កសាងធនធានមនុស្សវ័យក្មេងប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងយុគសម័យ ៤.០”។

Top