• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យភាគីនានានៅយេម៉ែនតភ្ជាប់កិច្ចចរចាសន្តិភាពឡើងវិញ

នៅក្នុងកិច្ចប្រជុំនេះ វៀតណាមបានអំពាវនាវឱ្យភាគីនានានៅយេម៉ែន បញ្ឈប់ការប្រយុទ្ធគ្នានិងតភ្ជាប់កិច្ចចរចាសន្តិភាពឡើងវិញ។

កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពយេម៉ែន

 

នាថ្ងៃទី ១៥ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រុំពិភាក្សា អំពីស្ថានភាពនៅ យេម៉ែននាពេលកន្លងមក តាមរយៈរាយការណ៍បច្ចុប្បន្នភាពរបស់បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកយេម៉ែនលោក Martin Griffith និងអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមនុស្សធម៌ Mark Lowcock។ នៅក្នុងកិច្ចប្រជុំនេះ វៀតណាមបានអំពាវនាវឱ្យភាគីនានានៅយេម៉ែន បញ្ឈប់ការប្រយុទ្ធគ្នានិងតភ្ជាប់កិច្ចចរចាសន្តិភាពឡើងវិញ។

ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Dang Dinh Quy បានសម្តែងការព្រួយបារម្ភចំពោះការប្រយុទ្ធគ្នាថ្មីៗនេះនៅក្នុងប្រទេសយេម៉ែន ក៏ដូចជាការជ្រើសរើសនិងប្រើប្រាស់កុមារក្នុងគោលដៅហឹង្សា។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ អនុវត្តយ៉ាងតឹងរឹងនូវកិច្ចព្រមព្រៀង Stockholm និងកិច្ចព្រមព្រៀង Ryadh ក៏ដូចជាគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងរបស់បេសកជនពិសេសទទួលបន្ទុកយេម៉ែននិងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិក្នុងការជំរុញដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយសម្រាប់យេម៉ែន៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល" នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានទទួលជួបជាមួយនាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Stephan Mergenthaler។

Top