សម័យប្រជុំនេះមានការចូលរួមពីប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងអស់ និងប្រទេសជាសមាជិកអង្គការសហប្រជាជាតិមួយចំនួនធំ។
ថ្លែងនៅក្នុងសម័យប្រជុំនេះ លោកភារៈធារី Nguyen Hai Luu អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ការកែលម្អវិធីសាស្រ្តធ្វើការគឺជាតម្រូវការបន្ទាន់មួយដើម្បីបង្កើនប្រសិទ្ធភាព កិត្យានុភាព និងសមត្ថភាពសម្របខ្លួនរបស់ក្រុមប្រឹក្សាសន្តិសុខចំពោះវិបត្តិនៅក្នុងបរិបទបច្ចុប្បន្ន។ វៀតណាមបានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខត្រូវដោះស្រាយភាពជាប់គាំងទាក់ទងនឹងនីតិវិធីឲ្យបានឆាប់ៗ; បង្កើនតម្លាភាពតាមរយៈការសន្ទនាជាក់ស្តែង ការពិគ្រោះយោបល់ទាន់ពេលវេលា និងជាប្រចាំជាមួយប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ជាពិសេសនៅក្នុងដំណើរការជ្រើសរើសអគ្គលេខាធិការ; បង្កើតលក្ខខណ្ឌសម្រាប់ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ ដើម្បីពង្រីកតួនាទីធ្វើជាអធិបតី និងព្រាងឯកសារក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាធានាការចូលរួមសមស្របពីប្រទេសដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងដំណើរការពិភាក្សានិងព្រាងឯកសារ។
ក្នុងកិច្ចពិភាក្សា ប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាទូទៅ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនប្រសិទ្ធភាព រក្សាសមត្ថភាពធ្វើសកម្មភាព និងពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រទេសជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខបានអំពាវនាវឱ្យសមាជិកអចិន្ត្រៃយ៍ប្រើប្រាស់សិទ្ធ វេតូ របស់ខ្លួនតាមរបៀបប្រកបដោយការទទួលខុសត្រូវ៕





