• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងការពារជនស៊ីវិលនៅប្រទេសស៊ូដង់

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំជាសាធារណៈតាមប្រព័ន្ធវីដេអូស្តីពីស្ថានភាពប្រទេសស៊ូដង់
 

នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បាន បើកកិច្ចប្រជុំជាសាធារណៈ តាមប្រព័ន្ធវីដេអូស្តីពីស្ថានភាពប្រទេស ស៊ូដង់និងសកម្មភាពរបស់ក្រុមបេសកកម្មទទួលបន្ទុកការផ្តល់ជំនួយផ្នែកអន្តរកាលបង្រួបបង្រួមរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសនេះ (UNITAMS)។

អញ្ជើញថ្លែងមតិ នៅឯសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសក កម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ មានបំណងចង់ឲ្យរដ្ឋាភិបាលអន្តរកាលនិងភាគីពាក់ព័ន្ធនានានៅស៊ូដង់ បន្តអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២១ ដើម្បីរួមចំណែកក្នុងការកសាងសន្តិភាពនិងស្ថេរភាពយូរអង្វែងនៅក្នុងប្រទេសនេះ។ លោកឯកអគ្គរដ្ឋទូត ក៏បានអំពាវនាវឱ្យប្រទេស      ស៊ូដង់ឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីការពារជនស៊ីវិលនិងដោះស្រាយដល់ឬសគល់នៃបញ្ហាអំពើហឹង្សារវាងសហគមន៍នានា ក្នុងនោះមានវិធានការណ៍បង្កើនការកសាងជំនឿទុកចិត្ត និងការផ្សះផ្សាគ្នាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top