• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យនាំសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយចូលជាធរមានក្នុងពេលឆាប់ៗ

ថ្លែងនៅកិច្ចប្រជុំនេះ អគ្គទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធានបេស កកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងជាថ្មីនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ក្នុងការរំសាយអាវុធ ប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ ព្រមទាំងធានាសិទ្ធិ នៃប្រទេសនានាក្នុងការប្រើប្រាស់ថាមពលបរមាណូក្នុងគោលដៅសន្តិភាព។

ទិដ្ឋភាពនៅកិច្ចពិភាក្សា។ (រូបថត៖ VNA)
កាលពីថ្ងៃទី ៣ ខែកញ្ញា ម៉ោងក្នុងស្រុក នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិបានបើកកិច្ចពិភាក្សាពេញអង្គកម្រិតខ្ពស់ ដើម្បីរំលឹកខួបទិវាអន្តរជាតិប្រឆាំងនឹងការសាក ល្បងនុយក្លេអ៊ែរ (ថ្ងៃទី ២៩ ខែសីហា) ក្រោមអធិបតីភាពរបស់ប្រធានមហាសន្និបាត នីតិកាលទី ៧៩ លោក Philemon Yang។
ថ្លែងនៅកិច្ចប្រជុំនេះ អគ្គទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធានបេស កកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងជាថ្មីនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់ វៀតណាមក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ក្នុងការរំសាយអាវុធ ប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ ព្រមទាំងធានាសិទ្ធិ នៃប្រទេសនានាក្នុងការប្រើប្រាស់ថាមពលបរមាណូក្នុងគោលដៅសន្តិភាព។ ក្នុងឱកាសនេះដែរ តំណាង វៀតណាមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្និសីទត្រួត ពិនិត្យ សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ក្នុងឆ្នាំ២០២៦ហើយបាន អំពាវនាវឱ្យប្រទេសទាំងអស់រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងដំណើរការនេះ។
វៀតណាមនិងបណ្តាប្រទេសអាស៊ាន ក៏បានអំពាវនាវឱ្យមានការគាំទ្រពីប្រទេសសមាជិកអង្គការសហប្រជាជាតិសម្រាប់ការអនុវត្តសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដោយចាត់ទុកថានេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញសន្តិភាព សន្តិសុខក្នុងតំបន់ និងអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី ២២

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី ២២

សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន គឺជាវេទិកាសហប្រតិបត្តិការយោធាតំបន់រវាងមេបញ្ជាការកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ាន និងជាផ្នែកមួយនៃយន្តការសហប្រតិបត្តិការការពារជាតិរបស់អាស៊ាន។

Top