ព័ត៌មាន
វៀតណាមអំពាវនាវឱ្យគោរពតាមច្បាប់អន្តរជាតិ និងជំរុញកិច្ចសហប្រតិបត្តិការ ពហុភាគី ដើម្បីពង្រឹងសន្តិសុខដែនសមុទ្រដើម្បីស្ថិរភាពសកល
ថ្លែងមតិក្នុងកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា អនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គឺជាក្របខ័ណ្ឌច្បាប់ គ្រប់ជ្រុងជ្រោយដែលគ្រប់គ្រងសកម្មភាពទាំងអស់នៅសមុទ្រ; គោលនយោបាយ បទប្បញ្ញត្តិ និងការប្រតិបត្តិរបស់បណ្តាប្រទេសនៅសមុទ្រ ត្រូវតែស្របទៅនឹងច្បាប់ អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និង UNCLOS។
លោកឯកអគ្គ រដ្ឋទូតបានអំពាវនាវឱ្យប្រទេសនានាគោរពឱ្យបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញា គោរពអធិបតេយ្យភាព ផលប្រយោជន៍ និងសកម្មភាពសេដ្ឋកិច្ច ស្របច្បាប់របស់ប្រទេសជាប់សមុទ្រ ដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់ អន្តរជាតិ គោរពដំណើរការការទូត និងគតិយុត្តិ ធានានូវសេរីភាព សុវត្ថិភាព និងសន្តិ សុខនាវាចរណ៍ និងអាកាសចរណ៍ ហើយចៀសវាងសកម្មភាពដែលធ្វើឱ្យស្ថានការណ៍ ស្មុគស្មាញផងដែរ។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងសារជាថ្មីថា វៀតណាម គាំទ្រការខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមក្នុងការជំរុញសន្តិសុខ និងសុវត្ថិភាពនាវា ចរណ៍ ហេតុដូច្នេះហើយបានសហការយ៉ាងសកម្មជាមួយប្រទេស និងដៃគូក្នុងនិង ក្រៅតំបន់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងធានាសន្តិសុខនៅសមុទ្រខាងកើត។ វៀតណាមអះអាងសារជាថ្មីនូវការសន្យាអនុវត្តន៍យ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបន្តធ្វើការជាមួយ ប្រទេសនានាដើម្បីជំរុញការចរចាកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយសុពលភាព ជាក់ស្ដែងនិងស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS៕