នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស) ការិយាល័យអចិន្ត្រៃយ៍នៃក្រសួងនគរបាលទទួលបន្ទុកការរក្សាសន្តិ ភាព អង្គការសហប្រជាជាតិ និងតំណាងអង្គភាពនគរបាលរក្សាសន្តិភាពលេខ ១ បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរវិជ្ជាជីវៈជាមួយនាយទាហានយោធាដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
កិច្ចប្រជុំនេះមានគោលបំណងចែករំលែកបទពិសោធន៍ជាក់ស្តែង
ខណៈដែលក្រសួងនគរបាលកំពុងរៀបចំដាក់ពង្រាយនាយទាហានដំបូងដែលត្រូវចូលបំពេញបេសកកម្មនៅបេសកកម្ម
MINUSCA នៅក្នុងតំបន់នេះ។
ជំនួបចែករំលែកបទពិសោធន៍មិនត្រឹមតែបានរួមចំណែក
ក្នុងការរៀប
ចំកងកម្លាំងនគរបាលឱ្យកាន់តែប្រសើរឡើងសម្រាប់បេសកកម្មអន្តរជាតិនៅទីតាំងថ្មីប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាល
និងក្រសួងការពារប្រទេសក្នុងវិស័យរក្សាសន្តិភាពអង្គការសហប្រជាជាតិផងដែរ។
អនុសេនីយ៍ឯក Tran My Linh នាយប៉ូលិសដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិបានចែករំលែកថា៖
“យើងមានរយៈពេលវេលាវែងដើម្បីរៀបចំផ្លូវចិត្ត និងខាងវិញ្ញាណ
ហើយបន្ទាប់មកបានធ្វើបច្ចុប្បន្នភាពស្ថានភាពយ៉ាងទៀងទាត់ពីសហការីនៅបេសកកម្ម។
ហើយក្នុងអំឡុងពេលនៃការរៀបចំសម្រាប់បេសកកម្មនេះ ខ្ញុំក៏បានជួប
និងធ្វើការដោយផ្ទាល់ជាមួយនាយទាហានយោធា ដូច្នេះខ្ញុំមានការយល់ឃើញជាទូទៅ
និងលម្អិតអំពីស្ថានភាព។ ខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីទទួលរ៉ាប់រងភារៈកិច្ច”។
ក្នុងឱកាសនេះ
ការិយាល័យអចិន្ត្រៃយ៍នៃក្រសួងនគរបាល ទទួលបន្ទុករក្សាសន្តិភាព អង្គការសហប្រជាជាតិ
បានប្រគល់ដើម Bao bap ចំនួនពីរដើម ដល់នាយកដ្ឋានរក្សាសន្តិភាព។
ដើម Bao bap គឺជានិមិត្តរូបនៃភាពរឹងមាំដ៏ខ្លាំងក្លា
នៅក្នុងទ្វីបអាហ្រ្វិក ដោយបានដាំនៅក្នុងទឹកដីនៃនាយកដ្ឋានរក្សាសន្តិភាព
ដើម្បីជាសញ្ញារំលឹកដល់ការផ្សារភ្ជាប់
និងការសម្របសម្រួលរវាងកងកម្លាំងទាំងពីរក្នុងដំណើរនៃការថែរក្សាសន្តិភាពអន្តរជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម