• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអបអរសាទរខួបលើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិព្រះរាជាណាចក្រកម្ពុជា


វៀតណាមចូលរួមអបអរសាទរបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា
 

ក្នុងឱកាសរំលឹកខួបលើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) នាថ្ងៃទី ៩ ខែ វិច្ឆិកាឆ្នាំ ២០២០ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានផ្ញើសារលិខិតអបអរសាទរជូនចំពោះគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong, នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc, ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានផ្ញើសារអបអរសាទរដល់ ព្រះករុណា ព្រះបាទនរោត្តម សីហមុនី នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច តេជោ ហ៊ុនសែន, ប្រធានព្រឹទ្ធសភា សម្តេច សាយឈុំ និងសម្តេចហេងសំរិន ប្រធានរដ្ឋសភាកម្ពុជាផងដែរ។

ក្នុងសារលិខិត ដែលផ្ញើជូនថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា គណៈ កម្មាធិការមជ្ឈឹមបក្ស និងថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម បានបញ្ជាក់ពីការគោរព ចំពោះចំណងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ជាមួយកម្ពុជា។ វៀតណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីពង្រឹងទំនាក់ទំនងនោះ ហើយរួមគ្នាជំនះរាល់ការលំបាកនិងបញ្ហាប្រឈមនានា ដើម្បីនាំប្រទេសទាំងពីរកាន់តែរីកចម្រើន សម្បូររុងរឿង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងជុំវិញពិភពលោក។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ក៏បានផ្ញើលិខិតអបអរសាទរជូនដល់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កំណត់ឋានៈរបស់វៀតណាមនៅបរទេស ក្នុងយុគសម័យឌីជីថលនិងបញ្ញាសិប្បនិម្មិត

កំណត់ឋានៈរបស់វៀតណាមនៅបរទេស ក្នុងយុគសម័យឌីជីថលនិងបញ្ញាសិប្បនិម្មិត

នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង Budapest ប្រទេសហុងគ្រី គណៈប្រតិភូជាង ៣០០នាក់ តំណាងសមាគមនារីមកពីប្រទេសអឺរ៉ុបចំនួន ១៨ បានចូលរួមវេទិកា “កំណត់ឋានៈរបស់វៀតណាមនៅបរទេសក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត” ដែលរៀបចំដោយវេទិកានារីវៀតណាមនៅអឺរ៉ុប និងសហការឧបត្ថម្ភដោយស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី។

Top