• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឡើងថ្នាក់គួរឲ្យកត់សម្គាល់នៅលើតារាងរៀបចំណាត់ថ្នាក់សន្ទស្សន៍ងើបឡើងវិញក្រោយជំងឺកូវីដ-១៩

សន្ទស្សន៍នៃការងើបឡើងវិញក្រោយជំងឺកូវីដ-១៩ ត្រូវបាន Nikkei ចេញផ្សាយ ដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាពគ្រប់គ្រងការរាតត្បាត វឌ្ឍនភាពក្នុងការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ និងការថែរក្សាសកម្មភាពសង្គមនានា។
  វៀតណាមក៏ជោគជ័យក្នុងការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយទទួលបាន ៣០ ពិន្ទុដាច់ខាតសម្រាប់កិច្ចខិតខំប្រឹងប្រែងអនុវត្តន៍កម្មវិធីចាក់វ៉ាក់សាំងក្នុងខែ តុលា ឆ្នាំ ២០២២។ (រូបថត៖ TTXVN)  

សម្ព័ន្ធក្រុម៊ហុនសារព័ត៌មាន Nikkei របស់ប្រទេសជប៉ុន ទើបតែបានប្រកាស សន្ទស្សន៍នៃការងើបឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ សម្រាប់ខែតុលា ឆ្នាំ ២០២២ តាមនោះវៀតណាមជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងចំណោមប្រទេស/ដែនដីចំនួន ១២១ នៅលើពិភពលោកដោយមាន ៧៥ ពិន្ទុ។ នេះជាខែទីបួនជាប់ៗគ្នាហើយដែលវៀតណាមស្ថិតក្នុង Top ១០ នៃតារាងរៀបចំណាត់ថ្នាក់នេះ។

សន្ទស្សន៍នៃការងើបឡើងវិញក្រោយជំងឺកូវីដ-១៩ ត្រូវបាន Nikkei ចេញផ្សាយ ដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាពគ្រប់គ្រងការរាតត្បាត វឌ្ឍនភាពក្នុងការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ និងការថែរក្សាសកម្មភាពសង្គមនានា។ សន្ទស្សន៍កាន់តែខ្ពស់ មាន ន័យថា ប្រទេស/តំបន់ដែនដីនេះកាន់តែខិតមកជិតការងើបឡើងវិញ ដោយមានអត្រា ឆ្លងថ្មីនិងស្លាប់ទាប អត្រាគ្របដណ្តប់វ៉ាក់សាំងខ្ពស់ ហើយវិធានការរក្សាគម្លាតសង្គម កាន់តែត្រូវបានបន្ធូរស្រាល។

នៅពេលដែលសន្ទស្សន៍នេះត្រូវបានប្រកាសលើកដំបូង កាលពីខែកក្កដា ឆ្នាំ ២០២១ វៀតណាមស្ថិតនៅចំណាត់ថ្នាក់ទី ១០០។ ទោះជាយ៉ាងណាក៏ដោយ យោង តាម Nikkei Asia ចាប់ពីខែឧសភា ឆ្នាំ ២០២២ មក វៀតណាមបានឡើងថ្នាក់គួរឲ្យកត់ សម្គាល់ ហើយបានចូលក្នុង Top ១០ កាលពី ៤ ខែមុន។

ដោយវាយតម្លៃពីសន្ទស្សន៍របស់វៀតណាម Nikkei ចាត់ទុកថា វៀតណាមសម្រេចបានជោគជ័យដំបូងក្នុងការ គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ មួយឆ្នាំបន្ទាប់ពីការផ្ទុះឡើង។ បន្ទាប់នោះ វៀតណាមក៏ជោគជ័យក្នុងការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយទទួល បាន ៣០ ពិន្ទុដាច់ខាតសម្រាប់កិច្ចខិតខំប្រឹងប្រែងអនុវត្តន៍កម្មវិធីចាក់វ៉ាក់សាំងក្នុងខែ តុលា ឆ្នាំ ២០២២។ វៀតណាមក៏បានដកវិធានការរឹតត្បិតពាក់ព័ន្ធនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ហើយបានបើកចំហទ្វារដល់ភ្ញៀវទេសចរបរទេសផង ដែរ។ យោងតាម Nikkei វឌ្ឍនភាពក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ បានជួយឲ្យយថា ទស្សន៍សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកាន់តែភ្លឺស្វាង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទីក្រុងហាណូយជំរុញតម្រូវការទេសចរណ៍តាមរយៈមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២

ទីក្រុងហាណូយជំរុញតម្រូវការទេសចរណ៍តាមរយៈមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២

មហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២ ខែធ្នូ ដល់ថ្ងៃទី ៤ ខែធ្នូ) នៅតំបន់វិថីដើរថ្មើរជើងបឹង Hoan Kiem ផ្លូវ Hang Khay ផ្លូវ Hang Bai និងនៅបរិវេណវិមានស្ដេច Ly Thai To។

Top