• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្វែងរកប្រភពផ្គត់ផ្គង់ធ្យូងថ្មដែលមានសក្តានុពល

អាហ្រ្វិកខាងត្បូងជានិច្ចកាលគោរព និងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ថាមពល និងរ៉ែជាមួយវៀតណាម។

វៀតណាមកំពុងស្ថិតក្នុងដំណើរការជំរុញផលិតកម្ម និងស្តារការអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ ដូច្នេះហើយ វៀតណាមមានតម្រូវការវត្ថុធាតុដើមយ៉ាងច្រើន ក្នុងនោះមានធ្យូងថ្ម។ អាស្រ័យហេតុនេះ ការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ធ្យូងថ្មដែលមានសក្តានុពល គឺជាតម្រូវការបន្ទាន់របស់វៀតណាមនាពេលបច្ចុប្បន្ននេះ។

ព័ត៌មាននេះត្រូវបានរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien លើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Mpetjane Kgaogelo Lekgoro ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋអាហ្រ្វិកខាងត្បូងប្រចាំនៅវៀតណាម នាថ្ងៃទី ២ មេសា នៅទីស្នាក់ការក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Nguyen Hong Dien បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពធ្វើអាជីវកម្ម និងនាំចេញធ្យូងថ្មរបស់អាហ្វ្រិកខាងត្បូង តាមរយៈការផលិតធ្យូងថ្មជិត ២៦០ លានតោនក្នុងឆ្នាំ ២០២០ ក្នុងនោះ ការនាំចេញស្រូបយកប្រមាណ ៣០%។ លោករដ្ឋមន្ត្រីបានស្នើឱ្យលោកឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងជួយឧបត្ថម្ភក្នុងការណែនាំ និងតភ្ជាប់ដៃគូដែលមានសក្តានុពលរបស់អាហ្វ្រិកខាងត្បូងលើវិស័យធ្យូងថ្ម និងរ៉ែជាមួយសហគ្រាសធំៗរបស់វៀតណាម។ លោករដ្ឋមន្ត្រីក៏មានគោលបំណងថា ភាគីទាំងពីរនឹងពិចារណា និងឯកភាពគ្នាក្នុងពេលឆាប់ៗដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Mpetjane Kgaogelo Lekgoro បានអះអាងថា អាហ្រ្វិកខាងត្បូងជានិច្ចកាលគោរព និងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ថាមពល និងរ៉ែជាមួយវៀតណាម។ ទន្ទឹមនឹងនេះ សម្របសម្រួលគ្នាដើម្បីជំរុញការដោះស្រាយប្រភពផ្គត់ផ្គង់ធ្យូងថ្មរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតក៏បានស្នើឱ្យភាគីវៀតណាមបង្កលក្ខណៈអំណោយផលដល់ផលិតផលមួយចំនួនរបស់អាហ្វ្រិកខាងត្បូងចូលកាន់ទីផ្សារវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បន្តផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា

បន្តផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា

នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រដ្ឋាភិបាល វៀតណាមបានបើកកិច្ចប្រជុំប្រចាំខែមករាឆ្នាំ ២០២៣។

Top