• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដោយអំពាវនាវឲ្យអាមេរិកដកបទហ៊ុមព័ទ្ធលើប្រទេសគុយបា

វៀតណាមស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដោយអំពាវនាវឲ្យអាមេរិកដក​បទហ៊ុមព័ទ្ធលើប្រទេសគុយបា។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

នៅឯសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម នាថ្ងៃទី៨ខែវិច្ឆិកា ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានស្តីពីប្រតិកម្មរបស់វៀតណាមចំពោះការដែល នាពេលថ្មីៗនះ អាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីលើប្រទេសគុយបា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម  លោកស្រី Le Thi Thu Hang  បានលើកច្បាស់​ថា៖ “វៀតណាមសូមស្វាគមន៍ចំពោះការដែលមហាសន្និបាតអង្គការសហប្រជាជាតិបាន អនុម័ត​លើ​សេចក្តីសម្រេចមួយ ដោយអំពាវនាវឲ្យអាមេរិកលុបចោលបទទណ្ឌកម្មលើប្រទេសគុយបា។ វៀតណាមអះអាងថា ការ​បន្តបទដាក់ទណ្ឌកម្មលើប្រទេសគុយបាគឺមិនសមរម្យ ហើយគួរតែត្រូវលុបបំបាត់ទាំងស្រុងឱ្យបានឆាប់រហ័ស​ ដើម្បីឆ្លើយតបតាមបំណងប្រាថ្នា និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនគុយបា ដែលរួមចំណែកយ៉ាង​សំខាន់ដល់ការអភិវឌ្ឍ ការរក្សាសន្តិភាពស្ថិរភាពនៅទ្វីបអាមេ រិកតែម្តង។

ស្តីពីទស្សនៈរបស់វៀតណាមអំពីលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកនាពេលកន្លងទៅ លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអាម៉េរិកនឹងបន្តអភិវឌ្ឍន៍យ៉ាងមានប្រសិទ្ធភាពនិងនាំមកនូវផលប្រ យោជន៍​ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក​ និងលើពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top