• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើឲ្យបង្កើនថែមទៀតនូវតួនាទីរបស់ AIPA

 
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ថ្លែងបទសន្ទរកថា
នៅសម័យប្រជុំលើកទី១ AIPA ៣៨ (រូបថត៖ TTXVN)

នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីននោះ ពិធីប្រារព្ធមហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៨ (AIPA ៣៨) បានប្រព្រឹត្តទៅដ៏មហោឡារឹកក្រោមប្រធានបទ “AIPA និងអាស៊ាន៖ ដៃគូដើម្បីការផ្លាស់ប្ដូរយ៉ាងពេញលេញ”។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយសមាជិកា ការិយាល័យនយោបាយនិងជាអនុប្រធានអចិន្ត្រៃរដ្ឋសភាលោកស្រី Tong Thi Phong បានអញ្ជើញចូលរួមនិងថ្លែង​បទ​សន្ទរកថា​នៅសម័យប្រជុំលើកទី១។ នៅ ទីនេះ លោកស្រី Tong Thi Phong ឲ្យដឹងថា ដើម្បីរួមវិភាគទានទៅក្នុងការអភិវឌ្ឍន៍និងជោគជ័យរបស់អាស៊ានក៏ដូចជាអាស៊ាននោះ វៀតណាមលើកឡើងសំណើចំនួន៥ចំពោះ AIPA ក្នុងនោះសង្កត់ធ្ងន់ថា AIPA ចាំបាច់ត្រូវខំប្រឹងប្រែង ថែមទៀតរួមជាមួយអាស៊ាន ដើម្បីលើកកំពស់ការយល់ដឹងរបស់ប្រជាជននៅថ្នាក់ជាតិនិងតំបន់អំពីសារសំខាន់និងសកម្មភាពជាក់ស្ដែងរបស់ AIPA ក៏ដូចជាការ រួមវិភាគទានរបស់អង្គការអន្តរសភាតំបន់នេះចំពោះដំណើរការកសាងសហគមន៍អាស៊ាននិងនាំមកនូវផលប្រយោជន៍​សំរាប់ប្រជាជនអាស៊ានផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top