នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភ យ៉ាងសកម្មនិងមានប្រសិទ្ធ ភាពរបស់ IMF ក្នុងដំណើរការផ្លាស់ប្តូរថ្មី បើកទ្វារនិងចូលរួមសមាហរណកម្មអន្តរជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន ក៏ដូចជាការកែលម្អការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្ត្រីបានស្នើ IMF បន្តផ្តល់ប្រឹក្សាគោលនយោបាយ ព្រមានអំពីហានិភ័យសម្រាប់វៀតណាម; ពង្រឹងកិច្ចសហប្រតិបត្តិការ ជំនួយបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាម; អនុវត្តកម្មវិធីជួយឧបត្ថម្ភវៀតណាមក្នុងការសម្របខ្លួនទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ចអន្តរជាតិថ្មី។
ចំណែកខ្លួនវិញ លោក Kenji Okamura អគ្គនាយករង IMF បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ IMF មកកាន់វៀតណាមលើកនេះ មានគោលបំណងស្វែងយល់បន្ថែមអំពីមាគ៌ាជោគជ័យរបស់វៀតណាម ហើយទន្ទឹមនឹងនោះ ជំរុញទំនាក់ទំនងយូរអង្វែងរវាង IMF និងវៀតណាម តាមរយៈសកម្មភាពនិងគម្រោងជាក់ស្តែង និងមានប្រសិទ្ធភាព។ អគ្គនាយករង IMF បានឲ្យដឹងថា IMF នឹងមានសំឡេងជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ជួយវៀតណាមប្រមូលធនធានខាងក្រៅសម្រាប់កម្មវិធី និងគម្រោងសំខាន់ៗ៕