• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្ថិតក្នុងលំដាប់ថ្នាក់កំពូលទី ៣ (TOP 3) អំពីការបំលែងថាមពលកកើតឡើងវិញក្នុងតំបន់

គេហទំព័រ energyvoice.com បានដកស្រង់លទ្ធផលនៃការស្រាវជ្រាវថ្មីៗបំផុតរបស់ IHS MARKIT (ប្រទេសអង់គ្លេស) ដោយបង្ហាញថាប្រទេសអូស្រ្តាលីជប៉ុន និងវៀតណាមកំពុងឈានមុខគេក្នុងការបំលែងទៅជាថាមពលកកើតឡើងវិញនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

រោងចក្រថាមពលពន្លឺព្រះអាទិត្យ Sao Mai - An Giang ដោយមានដើមទុនវិនិយោគសរុបជាង ៦.០០០ ពាន់លានដុង បានបញ្ចប់បន្ទាប់ពីសាងសង់អស់រយៈពេល ២ ឆ្នាំ (រូបថត៖ TTXVN)


យោងតាមសន្ទស្សន៍នៃការបន្ថែមថាមពលកកើតឡើងវិញរបស់ IHS បានឲ្យដឹងថាបណ្តាញអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

មានប្រហែល ១/៣ នៃចំនួនគម្រោងថាមពលកំពុងសាងសង់ឡើង (ប្រហែល ៨០ ជីហ្កាវ៉ាត់) ដើម្បីបង្កើតថាមពលវាយោអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី និងថាមពលកកើតឡើងវិញផ្សេងៗទៀត នៅក្នុងទីផ្សារសំខាន់ៗចំនួន ១៦ ក្នុងតំបន់ផងដែរ។ អូស្រ្តាលីជាប់ចំណាត់ថ្នាក់លេខមួយអំពីសន្ទស្សន៍នេះ ពោលគឺមានអនុភាព ៨៩% ដែលកំពុងត្រូវបានបង្កើតឡើង គឺ ថាមពលវាយោអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យ ឬថាមពលជីវម៉ាស។ ចំណាត់ថ្នាក់ទី ២ គឺប្រទេសជប៉ុន។

រីឯប្រទេសវៀតណាមវិញបានជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងតំបន់និងឈរលំដាប់ថ្នាក់នាំមុខគេក្នុងចំណោមទីផ្សារកំពុងរីកចម្រើន ពីព្រោះប្រទេសវៀតណាមបានផ្តល់បញ្ជីតម្លៃអគ្គិសនីល្អៗ ដើម្បីទាក់ទាញការវិនិយោគលើថាមពល វាយោអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top