• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្ថិតក្នុងដំណើទស្សនាសិក្សាពិសេសរបស់សមាគមភូមិវិទ្យាកាណាដា

អ្នកជំនាញមកពី សមាគមភូមិវិទ្យាកាណាដា (RCGS) នឹងមកប្រទេសវៀតណាមនៅចុងឆ្នាំនេះ ដូចជាផ្នែកមួយនៃដំណើរទស្សនាសិក្សាពិសេសមួយដែលមានឈ្មោះថា "RCGS Quests" ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ។
សម្តែងសិល្បៈ Bai Choi នៅ Hoi An ខេត្ត Quang Nam។ រូបថត៖ VOV

អ្នកជំនាញភូមិវិទ្យា និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Mount Royal (កាណាដា) លោកស្រី Lynn Moorman នឹងក្លាយជាអ្នកដឹកនាំដំណើរស្វែងយល់ប្រទេសវៀតណាមលើកនេះ។

ដំណើរទស្សនាសិក្សានេះ មានចំណុចលេខធ្លោជាច្រើន ចាប់ពីភាគខាងជើងពាសពេញទៅដោយប្រពៃណី អតីតរាជធានីនៃតំបន់ភូមិភាគកណ្តាល ឆ្នេរសមុទ្រដ៏មហិមា ភ្នំខ្ពស់ ទីជនបទដ៏ស្ងប់ស្ងាត់ រហូតដល់ជីវភាពដ៏រស់រវើកនៅទីក្រុងហូជីមិញ និងតំបន់ដីសណ្ដទន្លេ Cuu Long ។ ការសម្តែងសិល្បៈប្រពៃណីក៏ត្រូវបានផ្តល់អាទិភាពក្នុងកាលវិភាគផងដែរ សំដៅលើកតម្កើង និងលើកទឹកចិត្តដល់ការអភិរក្សវប្បធម៌អន្តោគ្រាម។

ដំណើរទេសចរណ៍ពិសេសទៅកាន់វៀតណាមរបស់ RCGS គឺជាផ្នែកមួយនៃដំណើរទស្សនាសិក្សាពិសេស "RCGS Quests" ដែលជាកិច្ចសហការរវាង សមាគមភូមិវិទ្យាកាណាដា និងក្រុមហ៊ុនទេសចរណ៍ Exodus Travels ដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសកាណាដា។ នៅក្នុងឆ្នាំទី ៣ ដែលបានរៀបចំឡើងនេះ ក្រៅពីវៀតណាម RCGS Quests ២០២៤ ក៏ឆ្លងកាត់ប្រទេសអ៊ីតាលី កេនយ៉ា ហ្ស៊កដានី និងអេហ្ស៊ីបផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top