• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង១០ដែលមានពិន្ទុសរុបខ្ពស់ជាងគេនៅព្រឹត្តិការណ៍អូឡាំពិកជីវវិទ្យាអន្តរជាតិឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី ២៦ កក្កដា) បានឲ្យដឹងថា៖ ក្រុមជម្រើសជាតិវៀតណាម ដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអន្តរជាតិ (IBO) ឆ្នាំ២០២៥ ដែលប្រារព្ធឡើងនៅប្រទេសហ្វីលីពីន មានសិស្សចូលរួមប្រកួតចំនួន ៤ នាក់ ហើយសុទ្ធតែទទួលបានមេដាយទាំងអស់ ដោយមានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង។

ស្នាដៃនេះបានធ្វើឲ្យក្រុមវៀតណាម ស្ថិតក្នុងប្រទេសកំពូលទាំង១០ដែលមានពិន្ទុសរុបច្រើនជាងគេ។ ទន្ទឹមនឹងនេះដែរ រួមចំណែកដល់ការបន្តនូវលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍នៅឯព្រឹត្តិការណ៍អូឡាំពិកអន្តរជាតិក្នុងឆ្នាំ ២០២៥ និយាយដោយឡែក និងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះនិយាយរួម។

ការប្រឡងអូឡាំពិកជីវវិទ្យាអន្តរជាតិលើកទី៣៦ បានប្រារព្ធឡើងនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ១៩ ខែកក្កដា ដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីគណៈប្រតិភូចំនួន ៨១ មកពី ៨១ ប្រទេស និងដែនដី (រួមទាំងគណៈប្រតិភូអ្នកសង្កេតការណ៍ ៣ នាក់) និងបេក្ខជនចូលរួមប្រកួតចំនួន ២៩៨ នាក់។ ការប្រឡងអូឡាំពិកជីវវិទ្យាអន្តរជាតិ (IBO) ត្រូវបានចាត់ទុកថាជាការប្រកួតប្រជែងអន្តរជាតិឈានមុខគេផ្នែកវិទ្យាសាស្ត្រធម្មជាតិនៅកម្រិតវិទ្យាល័យទូទាំងពិភពលោក ដែលទាមទារចំណេះដឹងទូលំទូលាយនៃគណិតវិទ្យា - រូបវិទ្យា - គីមីវិទ្យា - ជីវវិទ្យា - បរិស្ថាន រួមជាមួយនឹងជំនាញមន្ទីរពិសោធន៍មូលដ្ឋាន ចាប់ពីម៉ូលេគុល សារពាង្គកាយ រហូតដល់កម្រិតប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

វៀតណាមត្រូវបន្តផ្លាស់ប្តូរថ្មីផ្នត់គំនិត ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសពង្រឹងការផ្លាស់ប្តូរឌីជីថល ដើម្បីបំពេញតាមនិន្នាការក្នុងស្ថានភាពថ្មី។ នេះជាមតិឯកភាពរបស់គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរដ្ឋស្តីពីទេសចរណ៍ ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ៣១ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ។

Top