• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសំដែងប្រតិកម្មនៅពេលដែលចិនធ្វើសមយុទ្ធដោយខុសច្បាប់នៅ Hoang Sa

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី  Le Thi Thu Hang (រូបថត៖ thanhnien.vn)
 

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃទី ១១ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីម្តងទៀតនូវទស្សនៈដោយឥតងាករេស្តីពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាមលើបញ្ហាសមុទ្រខាងកើត ហើយថែមទាំងទាមទារឱ្យភាគីនានាគោរពបទ ប្បញ្ញត្តិនៃច្បាប់អន្តរជាតិផងដែរ។

នៅពេលដែលទទួលព័ត៌មានថាចិនធ្វើសមយុទ្ធដោយខុសច្បាប់លើកោះ  Tri Ton ចំណុះប្រជុំកោះ  Hoang Sa របស់វៀតណាម នៅដើមខែមីនា ឆ្នាំ ២០២១ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី  Le Thi Thu Hang បានអះអាងថា វៀតណាមមានភ័ស្តុតាងជាប្រវត្តិសាស្ត្រយ៉ាងពេញលេញសម្រាប់ប្រជុំកោះ Hoang Sa និង Truong Sa  ដែលស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ លើសពីនេះទៀត លោកស្រី Le Thi Thu Hang ក៏បានសង្កត់ធ្ងន់ថា៖ ទស្សនៈដោយឥតងាករេរបស់វៀតណាមគឺរាល់សកម្មភាពនៅប្រជុំកោះ Hoang Sa និង Truong Sa ដោយគ្មានការអនុញ្ញាតពីវៀតណាមបានចាត់ទុកជារំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះទាំងពីរនេះ ព្រមទាំងធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព មិនផ្តល់អំណោយផលដល់ទំនាក់ទំនងសន្តិភាព ស្ថិរភាពនិងសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព សេរីភាពក្នុងការធ្វើអាកាសចរនិងនាវាចរណ៍នៅតំបន់សមុទ្រខាងកើតនោះទេ»៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top