• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសាកល្បងបណ្តាញអ៊ីនធឺណិត ៥០ Gbps

នាថ្ងៃទី ១៧ ខែមេសា សាជីវកម្មឧស្សាហកម្មនិងទូរគមនាគមន៍យោធា (Viettel) បានប្រកាសពីការសាកល្បងដោយជោគជ័យនូវបច្ចេកវិទ្យាចូលប្រើអ៊ីនធឺណិតអុបទិកជំនាន់ថ្មីចំនួន២ គឺ ២៥G PON និង ៥០G PON។

រូបថត៖ thanhnien.vn

ក្នុង​នោះ បច្ចេកវិទ្យា ២៥​G PON មាន​ល្បឿនជាក់ស្តែងឈានដល់ ២១ Gbps; ខណៈដែលបច្ចេកវិទ្យា ៥០G PON បាន​ឈានដល់ ៤១ Gbps​។ ជាមួយនឹងលទ្ធផលទាំងនេះ Viettel ក្លាយជាអ្នក​​ផ្តល់​សេវាអ៊ីនធឺណិត ដំបូងគេនៅវៀតណាមដែលបានសាកល្បងបច្ចេកវិទ្យា ultra-broadband ប្រកប​ដោយជោគជ័យ ដែល​ច្បាម​ជាប់​នឹង​ផែនទីបង្ហាញផ្លូវរបស់សាជីវកម្មទូរគមនាគមន៍ឈានមុខគេនៅ​លើពិភពលោក។

ការធ្វើជាម្ចាស់លើបច្ចេកវិទ្យាដូចជា ២៥G និង ៥០G PON ត្រូវបានរំពឹងថា នាំមកនូវតម្លៃជាក់​ស្តែងដល់អ្នកប្រើប្រាស់ និងអាជីវកម្ម។ ហេដ្ឋារចនាសម្ព័ន្ធនេះ អាចដោះសោសម្រាប់កម្មវិធីថ្មីៗ ដូចជា៖ វីដេអូ 8K កម្មវិធីការពិតពង្រីក (XR) ជាដើម។ សម្រាប់អង្គការនានា នេះត្រូវបានរំពឹងថា នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ដំណើរការម៉ូដែលរោងចក្រឆ្លាតវៃ ច្បាប់ចម្លងឌីជីថល ឬប្រតិបត្តិការឧបករណ៍ពីចម្ងាយតាម​ពេលវេលាជាក់ស្តែង ជាមួយនឹងភាពយឺតយ៉ាវស្ទើរតែកម្រិត​សូន្យ។

Viettel មិនបានប្រកាសពីពេលវេលាសម្រាប់ការអនុវត្តបច្ចេកវិទ្យានេះទេ ប៉ុន្តែបានបញ្ជាក់ថា បន្ទាប់ពីបានបញ្ចប់ការវាយតម្លៃប្រតិបត្តិការ ពួកគេនឹងផ្គត់​ផ្គង់សេវាកម្ម ultra-broadband ​ចាប់ពី ២០ Gbps ដល់ ៤០ Gbps សម្រាប់ក្រុមអតិថិជនជាក់លាក់ ទន្ទឹមនឹងនោះ បន្តស្រាវជ្រាវបច្ចេកវិទ្យាខ្ពស់ជាង​ដូចជា 100G PONជាដើម៕

តាម vovworld.vn/km-KH

ចិន និងអាមេរិក ឯកភាពកសាង ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា

ចិន និងអាមេរិក ឯកភាពកសាង «ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា»

ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរ​ទស្សនកិច្ចរបស់លោក ត្រាំ នៅ​ប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យ​ដឹងថា ភាគីទាំងពីរបាន​ឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មាន​លក្ខណៈ​ស្ថាបនា។

Top